MINI John Cooper Works GP មាឌតូចតែខ្លាំង ផលិតត្រឹម ៣០០០គ្រឿងគត់

  • 2020-06-17 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត MINI John Cooper Works GP ស៊េរីឆ្នាំ២០២០ គឺជារថយន្តប្រភេទ Hatchback ដែលស្រស់ស្អាត និងខ្លាំងបំផុតមួយ ខណៈក្រុមហ៊ុនរថយន្តអង់គ្លេសនេះ មានគម្រោងចង់ផលិតវាត្រឹម ៣ ០០០គ្រឿងប៉ុណ្ណោះទូទាំងពិភពលោក។

រថយន្តនេះបំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ TwinPower Turbo ទំហំ ៤ស៊ីឡាំង មានកម្លាំងសរុប ៣០១សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ ប្រភេទ Steptronic និងប៉ុងមួយវិលកង់មុខ។

ថ្វីបើមានមាឌតូចពិតមែន ប៉ុន្តែវាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៥,២វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៦៥គីឡូម៉ែត្រក្នុងមួយម៉ោង។

គួរឲ្យដឹងថា រថយន្ត MINI John Cooper Works GP ឆ្នាំ២០២០ មានតម្លៃចាប់ពី ៤៤ ៩០០ដុល្លារ នៅលើទីផ្សារបរទេស៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម