Ronaldo ស៊ុតហ្រ្វីឃីកបញ្ចូលទី​យ៉ាងស្អាត និងធ្វើបាន​កំណត់ត្រា​១ទៀត​នៅ Juventus

  • 2020-07-05 04:02:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅទីបំផុត Cristiano Ronaldo អាច​ស៊ុត​ហ្រ្វីឃីក​បញ្ចូលទីបាន​យ៉ាង​ល្អ ក្រោយ​ស៊ុត ៤២ជើង​កន្លងមក មិនបាន​សម្រេច។ ការ​ស៊ុត​បញ្ចូលទី​ដែល​រួម​ចំណែក​ឲ្យ Juventus ឈ្នះ Torino ៤-១ នេះ ធ្វើ​ឲ្យ​ Ronaldo ក្លាយជា​កីឡាករ Juventus ទី១ ដែល​អាច​ស៊ុត​បញ្ចូលទី​បាន ២៥គ្រាប់​ក្នុង​១រដូវកាល Serie A គិត​ចាប់​ពីឆ្នាំ ១៩៦១ មក។

នៅ​ក្នុង​ការ​ប្រកួត​នោះ អ្នកចាំទី Gianluigi Buffon ក៏បានបំបែក​កំណត់ត្រា ក្លាយជា​កីឡាករ​ដែលបង្ហាញខ្លួន​នៅ Serie A ច្រើនប្រកួត​ជាងគេផងដែរ គឺ ៦៤៨ប្រកួត​ បំបែក​កំណត់ត្រា​របស់ Paolo Maldini។

៣គ្រាប់​ផ្សេងទៀត​របស់​ក្រុម​លោក Maurizio Sarri រកបាន​ដោយ Paulo Dybala, Juan Cuadrado និង​គ្រាប់បាល់ own goal របស់ Torino។

លទ្ធផល​នេះ ធ្វើឲ្យ Juventus បង្កើន​គម្លាត​នាំមុខ​កំពូល​តារាង ដល់ ៧ពិន្ទុ ក្រោយក្រុម​លេខ២ Lazio ចាញ់ AC Milan ០-៣៕

សូមទស្សនា​វីដេអូហាយឡាយខាងក្រោមនេះ៖