មក​ដឹង​ពី​គូ​ប្រកួត​​វគ្គ ៨ក្រុម​ចុង​ក្រោយ និង​វគ្គ Semi Final នៃ​ UCL

  • 2020-07-10 11:37:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​អម្បាញ់មិញ​នេះ សហភាព​បាល់ទាត់​អឺរ៉ុប​ហៅ​កាត់​ថា UEFA បាន​ធ្វើ​ការ​ចាប់​ឆ្នោត​គូ​ប្រកួត​ដែល​ត្រូវ​ប៉ះ​គ្នា​ក្នុង​វគ្គ ៨ក្រុម​ចុង​ក្រោយ​ និង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ក្នុង​ UEFA Champions League។ គូ​ប្រកួត​ទាំង​នោះ​មាន​ដូច​ជា៖

១. ក្លឹប​ Manchester City/Real Madrid នឹង​ប៉ះ​ជាមួយ Juventus/Lyon។

២. ក្លឹប​ RB Leipzig នឹង​ត្រូវ​ប្រកួត​ជាមួយ​ ក្លឹប Atletico Madrid។

៣. ក្លឹប​ Barcelona/Napoli នឹង​ត្រូវ​ប្រកួត​ជាមួយ​ ក្លឹប Bayern Munich/Chelsea ។

៤. ក្លឹប​ Atlanta នឹង​ត្រូវ​ប្រកួត​ជាមួយ​ ក្លឹប Paris Saint-Germain ។

ប្រកួត​ក្នុង​វគ្គ​៨​ក្រុម​ចុង​ក្រោយ នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី១២ ដល់​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ២០២០ នៅ​រដ្ឋធានី​លីស្បោន ប្រទេស​ព័រទុយហ្គាល់ ដោយ​លេង​តែ​មួយ​ជើង​ទេ។ ចំពោះ​វគ្គ​ ១៦​ក្រុម​ចុង​ក្រោយ​ដែល​នៅ​សល់​ ៤គូ (Man City ប៉ះ Real Madrid, Juventus ប៉ះ Lyon, Barcelona ប៉ះ Napoli និង Bayern Munich ប៉ះ Chelsea) នឹង​ត្រូវ​លេង​នៅ​កីឡដ្ឋាន​ម្ចាស់​ផ្ទះ​រៀង​ៗ​ខ្លួន ដោយ​នឹង​លេង​នៅ​ថ្ងៃ​ទី៧ និង​ទី៨ ខែ​សីហា។

ខណៈ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​វិញ នឹង​ត្រូវ​លេង​ដូច​ទម្រង់​ខាង​ក្រោម៖

១. អ្នក​ឈ្នះ​វគ្គ​៨ក្រុម គូ​ទី១ នឹង​ត្រូវ​ប៉ះ​ជាមួយ​អ្នក​ឈ្នះ​វគ្គ ៨ក្រុម​គូ​ទី៣។

២. អ្នក​ឈ្នះ​វគ្គ​៨ក្រុម​ គូ​ទី២ នឹង​ត្រូវ​ប៉ះ​ជាមួយ​អ្នក​ឈ្នះ​វគ្គ ៨ក្រុម​គូ​ទី៤។

ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នឹង​លេង​នៅ​ថ្ងៃ​ទី១៨ និង​ថ្ងៃ​ទី១៩ នៅ​រដ្ឋធានី​លីស្បោន​ដដែល និង​លេង​តែ​មួយ​ជើង​ទេ។ ចំពោះ​វគ្គ​ផ្ដាច់​ព្រ័ត្រ​វិញ​នឹង​ត្រូវ​លេង​នៅ​ថ្ងៃ​ទី២៣ ខែ​សីហា ឆ្នាំ២០២០ នៅ​ប្រទេស​ព័រទុយហ្គាល់៕

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី