Man Utd ប្រឈម​មុខ​នឹង​ការ​កាត់​ប្រាក់​ឧបត្ថម្ភ​ពី​ Adidas

  • 2020-07-14 13:31:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Manchester United នឹង​ត្រូវ​ប្រឈម​មុខ​ នឹង​ការ​កាត់​​ប្រាក់​ឧបត្ថម្ភជាង​ ៣១​លាន​ដុល្លារ​នៅ​ឆ្នាំ​ក្រោយ​ពី​ Adidas នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail។

ក្លឹប​ខាង​លើ​នឹង​ត្រូវ​បាត់​បង់​ប្រាក់​ឧបត្ថម្ភ​ខាង​លើ​នេះ​ភ្លាម​ ប្រសិន​បើ​ក្លឹប​នេះ​ មិន​ជាប់​លំដាប់​ថ្នាក់​ពី​លេខ​១ ដល់​លេខ​៤ ក្នុង​ក្របខ័ណ្ឌ Premier Leagueនៅ​រដូវ​កាល​នេះ​។

ក្នុង​ករណី​ដែល​ Man Utd នៅ​តែ​មិន​អាច​ជាប់​ក្នុង​ចំណាត់​ថ្នាក់​ខាង​លើ​នៅ​ឆ្នាំ​ក្រោយ​នោះ​ Adidas នឹង​បន្ត​កាត់​ប្រាក់​ឧបត្ថម្ភ​ ៣៣%​ នៃ​ប្រាក់​សរុប​ជា​បន្ត​បន្ទាប់​ទៀត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្លឹប​ខាង​លើ​នេះ​ បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ជាង​ ៩១​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​ពី​ Adidas ​ចាប់​តាំង​ពី​ឆ្នាំ​២០១៥មក​ ដោយ​កុងត្រា​នេះ​នឹង​ត្រូវ​បញ្ចប់​ក្នុង​ឆ្នាំ​២០២៥៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី