ដំណឹងល្អ! ព្រឹកនេះ អ្នកជំងឺកូវីដ១៩ ចំនួន៨នាក់ ជាសះស្បើយ

  • 2020-08-06 00:53:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ឲ្យដឹងថា អ្នកជំងឺកុវីដ១៩ ចំនួន ៨នាក់ បានជាសះស្បើយ ដោយក្នុងនោះ មានក្រុមមួកខៀវអង្គការសហប្រជាជាតិរបស់កម្ពុជាចំនួន ៣នាក់, បុរសជនជាតិខ្មែរ២នាក់ ដែលជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី មកកាន់កម្ពុជា និង ជនបរទេសចំនួន ០៣នាក់ គឺ ជនជាតិ ឥណ្ឌូណេស៊ី, ឥណ្ឌា និង ជនជតិអាមេរិកកាំង បានព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩។

ប្រទេសកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៤៣នាក់ ក្នុងនោះព្យបាលជាសះស្បើយសរុបចំនួន ២១០នាក់ និង អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋសរុបចំនួន ៣៣នាក់៕

រូបតំណាង

**សូមអានសេចក្ដីប្រកាសទាំងស្រុងខាងក្រោមនេះ៖**

អត្ថបទ៖ ប៊ិន ប៊ុណ្ណា