កម្រ​ឃើញ​ណាស់! ព្រាប សុវត្ថិ និង​កូនៗ​រាំ​ចាក់​ក្បាច់​ជាមួយ​គ្នា​ក្រៅ​ឆាក

  • 2020-09-11 03:37:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សកម្មភាព​ក្រៅ​ឆាក​របស់​កំពូល​តារា​ចម្រៀង​ ព្រាប សុវត្ថិ និង​កូន​ៗ​ទាំង​បី​ដែល​ជា​តារា​ចម្រៀង​ល្បី​ដែរ​នោះ បាន​បញ្ចេញសកម្មភាពច្រៀង និង​រាំ​ជាមួយ​គ្នាយ៉ាងសប្បាយរីករាយ។ សកម្មភាព​បែប​នេះ គេ​កម្រ​ឃើញ​ណាស់ ជាពិសេស​ក្រោយ​ពេល​ដែល​លោក ព្រាប សុវត្ថិ បានផ្លាស់​ទ្រនំថ្មីពីផលិតកម្មរស្មីហង្ស មាស ទៅ​កាន់​ផលិតកម្ម​ហ្គាឡាក់​ស៊ី ហើយ​ទុក​កូនៗ​ឲ្យច្រៀង​ក្នុង​ផលិតកម្ម​រស្មី​ហង្ស មាស ដដែលនោះ។

នៅ​ក្នុង​សំលៀកបំពាក់​ខោ​ខ្មៅ អាវ​ស ត្រៀម​ចេញ​ដំណើរទៅ​វត្ត​ដោយ​ដៃ​មាន​កាន់​ផ្កា​ឈូក ហើយ​កូន​ខ្លះ​យួរ​ចាន​ស្រាក់ ​លោក ព្រាប សុវត្ថិ និង​កូនៗ បាន​រាំ​ចាក់​ក្បាច់​ជាមួយ​គ្នា​អម​ដោយ​បទ​ភ្លេង​ញាក់កន្ត្រាក់​អារម្មណ៍ នៅ​ក្បែរ​មាត់​ស្រះមួយ​ជាមួយ​គ្នា​មួយ​ទំហឹង​មនុស្ស​ចាស់​តែ​ម្ដង។

បើ​តាម​វីដេអូ​ខ្លី​មួយ​ដែល​បាន​បង្ហោះតាមបណ្ដាញសង្គម​ Instagram ​ដោយ​កូន​ប្រុស​កំពូល​តារា​ចម្រៀង​ ព្រាប សុវត្ថិ គឺ​លោក សុវត្ថិ មុន្នីវណ្ណ ឲ្យ​ដឹង​ថា ទីតាំង​ដែល​បាន​ថត​សកម្មភាពច្រៀង​-រាំ​ជុំ​គ្នា​នោះ គឺ​ស្ថិតនៅ​ឯ​ស្រុក​កំណើត​(ខេត្ត​កណ្ដាល) មុន​ចេញ​ទៅ​វត្ដ​ធ្វើ​បុណ្យ​រួម​គ្នា​ក្នុង​ថ្ងៃ​បិណ្ឌទី៤ នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០២០ នេះ។

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី