Zlatan អាយុ​ជិត ៤០​ហើយ តែ​កំពុង​ឈរ​នៅ​កំពូល​តារាង Top Scorer លីគ​អ៊ីតាលី

  • 2020-10-27 12:00:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ស៊ុយអែត Zlatan Ibrahimovic មាន​វ័យ​ចាស់​វស្សា​ហើយ ប៉ុន្តែ​កំពុង​តែ​ឈរ​កំពូល​តារាង​ Top Scorer នៃ​លីគ​កំពូល​អ៊ីតាលី​ Serie Aក្នុង​ដើម​រដូវ​កាល​២០២០/២១​នេះ។

កីឡាករ​រូប​នេះ​ក្នុង​ឆ្នាំ​នេះ​ដែរ​មាន​អាយុ ៣៩ឆ្នាំ​ ហើយ​រក​បាន ៦គ្រាប់ ក្រោយ​ពី​លេង​បាន​តែ ៣ប្រកួត​ឲ្យ AC Milanក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​អ៊ីតាលី ខណៈ​ក្នុង​ក្របខ័ណ្ឌ​នេះ​លេង​បាន ៥ប្រកួត​។

ក្រៅ​ពី​លេង​នៅ​លីគ​ Zlatan ក៏​លេង​បាន ២ប្រកួត​ទៀត​នៅ​ UEFA Europa League ហើយ​រក​បាន ១គ្រាប់ ដែល​ធ្វើ​ឲ្យ​គេ​រក​បាន ៧គ្រាប់ ក្នុង​ ៥ប្រកួត​គ្រប់​កម្មវិធី​របស់​ក្លឹប​។

ខ្សែ​ប្រយុទ្ធ​ចូល​ចិត្ត​លេបខាយ​សំដី​រូប​នេះ​បាន​ត្រលប់​មក​ Milan វិញ កាល​ពី​ខែ​ធ្នូ ២០១៩ ហើយ​ក្នុង​រដូវ​កាល​២០១៩/២០ កីឡាករ​រូប​នេះ​លេង​បាន ២០ប្រកួត ហើយ​រក​បាន ១១គ្រាប់៕

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម