គោយកទឹកដោះនៅកសិដ្ឋានគិរីសួគ៌ សុទ្ធតែជិះយន្តហោះពីអូស្ត្រាលី ចុះចំណីវិញ យកមកពីណាដែរ?

  • 2021-01-26 10:37:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កសិដ្ឋានគិរីសួគ៌ ជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះធំជាងគេ និងទំនើបជាងគេនៅកម្ពុជា ដែលបានបំពាក់បច្ចេកវិទ្យាទំនើបបំផុតពីក្រៅប្រទេស ហើយគោយកទឹកដោះ គឺជាពូជល្អបំផុតលើលោក ដែលនាំមកពីប្រទេសអូស្រ្តាលី។ គោចិញ្ចឹមយកទឹកដោះប្រភេទ Holstein heifers នេះ ទាមទារឲ្យមានការថែទាំខ្ពស់ ទាំងអនាម័យ និងការតាមដានសុខភាព ចំណែកចំណីរបស់វា ក៏ជារឿងដ៏សំខាន់ផងដែរ។

ចំណីរបស់ពូជគោយកទឹកដោះនៅកសិដ្ឋានគិរីសួគ៌ ត្រូវបានលាយបញ្ចូលគ្នាតាមប្រព័ន្ធកុំព្យូទ័រ។ ស្មៅ ដែលយកធ្វើជាចំណី គឺជាប្រភេទពូជស្មៅស្តៃឡូ (Stylo) និង មូមបាសា (Mombasa) ដែលជាពូជស្មៅល្អបំផុតសម្រាប់គោចិញ្ចឹមយកទឹកដោះ។

ពូជស្មៅល្អបំផុត ដែលដាំនៅកសិដ្ឋានគិរីសួគ៌

****តើពូជស្មៅទាំងនេះ យកពីណា?****

អ្នកជំនាញខាងដាំស្មៅពីប្រទេសអ៊ីស្រាអែល ប្រចាំនៅកសិដ្ឋានគិរីសួគ៌ បានប្រាប់ Sabay ថា ពូជស្មៅស្ដៃឡូ និង មូមបាសា គឺជាពូជស្មៅល្អបំផុតដោយបានទិញពូជពីប្រទេសថៃ មកដាំដុះផ្ទាល់លើផ្ទៃដី ក្នុងកសិដ្ឋានគិរីសួគ៌ លើជ្រលងភ្នំតាម៉ៅ។ កសិដ្ឋានគិរីសួគ៌ បានចំណាយដីប្រមាណជា ២០០ហិកតា ដើម្បីដាំដុះស្មៅផង និងពោតផង ដោយធ្វើការដាំឆ្លាស់គ្នា ដើម្បីទទួលបានទិន្នផលខ្ពស់ និងប្រើប្រាស់ឲ្យទាន់តម្រូវការគោប្រមាណជាជាង៥០០ក្បាល។

អ្នកជំនាញខាងដាំ និងថែទាំស្មៅសម្រាប់គោយកទឹកដោះនៅកសិដ្ឋានគិរីសួគ៌ មកពីអ៊ីស្រាអែល

ក្រៅពីផ្ដល់ចំណីដែលមានប្រូតេអ៊ីនខ្ពស់ និងស្របតាមការកំណត់ត្រឹមត្រូវពីអ្នកជំនាញ គោយកទឹកដោះទាំងអស់នៅកសិដ្ឋានគិរីសួគ៌ ត្រូវបានថែទាំយ៉ាងត្រឹមត្រូវបំផុត តាមស្ដង់ដាអ៊ីស្រាអែល ដែលជាប្រទេសល្បីខាងចិញ្ចឹមគោយកទឹកដោះ។ គោទាំងអស់ ត្រូវបានបំពាក់នូវបន្ទះឈីប តាមដានសុខភាព ចំណែកបរិយាកាសនៅកសិដ្ឋាន មានបំពាក់ដោយកង្ហារទំនើប ដើរដោយស្វ័យប្រវត្តិ ដើម្បីឲ្យត្រជាក់ត្រូវតាមស្ដង់ដា។ គោទាំងអស់ ត្រូវងូតទឹកយ៉ាងទៀងទាត់ ១ថ្ងៃ២ដងផងដែរ ដើម្បីឲ្យគោសប្បាយចិត្ត និងមានអារម្មណ៍ល្អ។

គោទាំងអស់នៅកសិដ្ឋានគិរីសួគ៌ សុទ្ធតែបំពាក់បន្ទះឈីប ដើម្បីតាមដានសុខភាព

គួររំលឹកផងដែរថា កសិដ្ឋានគិរីសួគ៌ បាននាំចូលពូជគោញីផើម ប្រភេទ Holstein heifers ចំនួន ៥៥០ក្បាល ពីប្រទេសអូស្រ្តាលី មកកាន់ប្រទេសកម្ពុជា កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០។ បច្ចុប្បន្នប្រភេទគោញីយកទឹកដោះដែលល្បីបំផុតក្នុងលោកនេះ កំពុងបន្សុំាខ្លួនយ៉ាងល្អ ទៅនឹងបរិយាកាសថ្មី នៅក្នុងកសិដ្ឋាន គិរីសួគ៌ (Kirisu Farm) ដែលត្រូវបានសាងសង់តាមបច្ចេកវិទ្យាដ៏ទំនើប លើផ្ទៃដី ៣០០ហិចតា នៅជ្រលងភ្នំតាម៉ៅ ក្នុងខេត្តតាកែវ។

ចំណែកទឹកដោះគោសុទ្ធ និងយ៉ាអួ ដែលផលិតចេញពីកសិដ្ឋានគិរីសួគ៌ ក៏កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើទីផ្សារផងដែរ។ ប្រិយមិត្តអាចរកទិញបាននៅតាមផ្សារទឹកដោះគោសុទ្ធ និងយ៉ាអួគិរីសួគ៌ នៅតាមផ្សារទំនើបជាច្រើនដូចជា អ៊ីអនសែនសុខ ម៉ាក្រូ ឡាក់គី ផ្សា Kiwi គ្រប់សាខា ថៃហួត តេលាម៉ាតធំៗ បាយ័ន ហ្វ៊ែផ្លាស ជីបម៉ុង ស៊ូភើស្ត័រ ផ្សារការ៉ុត អារុណា អិនស៊ី ស្តេឡា អាស៊ី អ៊ិចប្រេស Setra Mart ផ្សារអាហារធម្មជាតិ និងផ្សារទំនើបផ្សេងទៀតដែលនៅជិតផ្ទះអ្នក។ក្រុមហ៊ុន ក៏មានសេវាកម្មដឹកជញ្ចូនដល់ផ្ទះតាមរយៈ tolonton.com & Nham24 Fresh។ ក្រុមហ៊ុនក៏មានលក់នៅក្នុងខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងកំពតផងដែរ។

សម្រាប់ព័ត៌មានបន្ថែម អ្នកអាចទាក់ទង ០៧០ ៤៣៣ ៥៥៥ ជារៀងរាល់ម៉ោងធ្វើការ ឬក៏ទាក់ទងមកទំព័រហ្វេសបុក kirisufarm

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម