ល្បីរឿងម៉ូតូ PCX160 ឆ្នាំ២០២១ របស់ក្រុមហ៊ុន ធ្លាក់សល់ ៤២០០ដុល្លារ ការពិតបែបនេះសោះ!

  • 2021-02-25 03:27:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ អ្នកនិយមប្រើប្រាស់ និងចូលចិត្តម៉ូតូ Honda PCX មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញក្រុមហ៊ុនលក់ម៉ូតូ Honda មួយកន្លែងក្នុងរាជធានីភ្នំពេញ បានដាក់លក់ម៉ូតូ PCX160 ឆ្នាំ២០២១ ក្នុងតម្លៃត្រឹមតែ ៤ ២០០ដុល្លារប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ ការភ្ញាក់ផ្អើល និងចម្ងល់ទាំងឡាយត្រូវបានរសាយ បន្ទាប់ពីមានអ្នកទៅដល់ហាងនោះផ្ទាល់ ហើយសួរនាំអំពីព័ត៌មាននេះ។ តាមរយៈចម្លើយដែលទទួលបាន គឺ ក្រុមហ៊ុនតម្រូវឲ្យកក់លុយមុន និង ដាក់អត្តសញ្ញាណប័ណ្ឌទុក ហើយរយៈពេលនៃការកក់ និងកុម្ម៉ង់មិនអាចកំណត់ថ្ងៃបានឡើយ។

យ៉ាងណាមិញ តាមរយៈក្រុមហ៊ុន Honda NCX ដែលបាននាំយកម៉ូតូ PCX160 ឆ្នាំ២០២១ មកលក់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា បានដាក់លក់វាក្នុងតម្លៃខ្ទង់ ៤ ៧០០ ទៅ ៤ ៨០០ដុល្លារប៉ុណ្ណោះ (ខុសគ្នាតិចតួចអាស្រ័យតាមសាខានិមួយៗ)។

ម៉ូតូ PCX ថ្មី បានផ្លាស់ប្តូរការឌីហ្សាញច្រើន ដោយក្នុងនោះមានបំពាក់ចង្កៀងមុខ LED, ភ្លើងបំភ្លឺពេលថ្ងៃ LED, របាំងការពារខ្យល់ធំ, ចង្កៀងក្រោយរាងអក្សរ X ឌីហ្សាញបែប 3D, កែប២ជាន់, បូមក្រោយថ្មី, កុងទ័រ LED ថ្មី ចែកចេញជា ៣ផ្នែក, រន្ធសាកភ្លើង USB Type-C និង ប្រព័ន្ធ Smartkey។ PCX160 មានឃ្លុបក្រោមកែបចំណុះ ៣០លីត្រ។

PCX160 បំពាក់ម៉ាស៊ីន eSP+ ថ្មី ទំហំ ១ស៊ីឡាំង មានធុងទឹកស្អំ ប្រើប៊ិចសាំង Fi មានកម្លាំង ១៦០សេសេ។ បើនិយាយពីកម្រិតស៊ីសាំងវិញ គឺ ៥៣,៥គីឡូម៉ែត្រ/លីត្រ។ វាក៏មានមុខងារ HSTC torque control system, ហ្វ្រាំង ABS, ហ្វ្រាំងឌីស, កាំមុខ ១៤អ៊ីញ និង កាំក្រោយ ១៣អ៊ីញ៕

អត្ថបទ៖ សេង ឡុង