តិច​អត់​ចំណាំ​មុខ! នេះ​ហើយ​ជា Carlito អ្នក​កីឡាកាស​ដែល​ចូលចិត្ត​ហូប​ផ្លែ​ប៉ោម

  • 2021-03-05 07:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វីរបុរស​កីឡាករ Carlito បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​ភ្ញាក់ផ្អើល បន្ទាប់​ពី​បាន​បង្ហាញ​មុខ​ជា​ថ្មី​លើ​សង្វៀន WWE ក្នុង​កម្មវិធី Royal Rumbel កាល​ពី​ខែ​មុន។

Carlito ពី​មុន

ក្រុម​អ្នក​គាំទ្រ​​បាន​នាំ​គ្នា​បើក​ភ្នែក​ធំ​ៗ ពេល​ឃើញCarlito ប្រែង​រូបរាង​​សាច់ដុំ​ធំ​ជាង​មុខ ខណៈ​មាន​វ័យ​៤១​ឆ្នាំ​ទៅ​ហើយ។ អ្នក​កីឡាករ​ដែល​​សក់​សំពោង​និង​ចូលចិត្ត​ហូប​ផ្លែ​ប៉ោម​បាន​ចូលរួម​ជាមួយ WWE កាល​ពី​ឆ្នាំ​២០០៣។

Carlito ពី​មុន

​Carlito ត្រូវ​បាន​គេ​ជា​គូសត្រូវ​របស់ Ric Flair និង John Cena កាល​ពី​អតីត​កាល​ មុន​ពេល​ចាកចេញ​ពី WWE នៅ​ឆ្នាំ​២០១០។ កីឡាករ​ដែល​មាន​ឈ្មោះ​ពិត Carlos Colon មាន​ទម្លាយ​ពី​អាថ៌កំបាំង​នៃ​ការ​ប្រែ​រូបរាង​ថា គេ​បាន​ចូល Gym និង​រៀបចំ​របប​អាហារ​ច្បាស់​លាស់។ អាហារ​ដែល​គេ​តែង​បរិភោគ​មាន បន្ថែ​ស្ពៃ ទ្រូង​មាន់​​និង​ផ្លែ​ប៉ោម៕

​Carlito ពេល​បច្ចុប្បន្ន

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម