ឃើញហើយស្លុតចិត្ត! រូបថត៤សន្លឹក ពីមីយ៉ាន់ម៉ា ធ្លាប់តែស្រស់ស្អាត ប្រែក្លាយដូចសមរភូមិប្រយុទ្ធ
- 2021-03-16 08:18:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញហើយស្លុតចិត្ត! រូបថត៤សន្លឹក ពីមីយ៉ាន់ម៉ា ធ្លាប់តែស្រស់ស្អាត ប្រែក្លាយដូចសមរភូមិប្រយុទ្ធ
ចន្លោះមិនឃើញ
មីយ៉ាន់ម៉ា ដែលធ្លាប់តែមានសន្តិភាព ស្ងៀមស្ងាត់ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ បែរជាផ្លាស់ប្ដូរយ៉ាងឆាប់រហ័សទៅជាសមរភូមិបង្ក្រាប សម្លាប់បង្ហូរឈាមរវាងកងយោធា និងបាតុករតវ៉ា។
ក្រោយការតវ៉ាទូទាំងប្រទេសរយៈពេលជាច្រើនសប្ដាហ៍ ចាប់តាំងពីថ្ងៃរដ្ឋប្រហារទម្លាក់គណបក្សលោកស្រី អង់សាន ស៊ូជី មានពលរដ្ឋប្រមាណ ១៨៣នាក់ ឬអាចច្រើនជាងនេះត្រូវបានបាញ់សម្លាប់ពីសំណាក់ពួកយោធា ដែលកាន់ដោយអាវុធ គ្រប់ដៃ ក្នុងនោះមនុស្សជាង៣០០០នាក់ត្រូវចាប់ខ្លួន។
ទោះជាមានការអំពាវនាវ និងការថ្កោលទោសពីសំណាក់សហគមន៍អន្តរជាតិខ្លាំងប៉ុនណា ក៏ស្ថានភាពនៅមីយ៉ាន់ម៉ា ហាក់មិនបានធូរស្រាលឡើយ ផ្ទុយទៅវិញកងទាហាននៅតែជ្រើសរើសយកការបង្ក្រាបព្រៃផ្សៃ ដោយការប្រើកាំភ្លើងគ្រាប់ពិត ជាជាងការចរចាស្វែងរកដំណោះស្រាយ។
ខាងក្រោមគឺជារូបថត ៤សន្លឹកពីមីយ៉ាន់ម៉ាឡោមព័ទ្ធដោយផ្សែងភ្លើងដូចក្នុងសមរភូមិប្រយុទ្ធ ឃើញហើយគួរឲ្យសង្វេគ៖