V ProGame និយាយរៀបរាប់អ្វីខ្លះ ក្រោយពេល YouTube រកលុយលែងបាន?
- 2021-05-03 03:06:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
V ProGame និយាយរៀបរាប់អ្វីខ្លះ ក្រោយពេល YouTube រកលុយលែងបាន?
ចន្លោះមិនឃើញ
គណនីដែលមានឈ្មោះថា VProGame ជាគណនី YouTuber មួយដែលមានឈ្មោះល្បីមិនចាញ់ YouTuber និង Vlogger នៅខ្មែរពេលបច្ចុប្បន្នឡើយ។ VProGame នេះបានបង្កើតឡើងនៅខែ វិច្ឆិកា ឆ្នាំ ២០១៥ ដែលមានចំនួន Subscribers របស់ដល់ ១លាននាក់កាលពីដើមឆ្នាំ២០២០ និងមានចំនួនអ្នកចូលទស្សនាជាច្រើនរហូតដល់ជាង ៣៧៧លានដងក្នុង Channel របស់ខ្លួននាពេលបច្ចុប្បន្ន។
ថ្មីៗនេះដែរម្ចាស់គណនី YouTube នេះបានចេញវីដេអូរៀបរាប់នៅលើផេករបស់ខ្លួនថា «ចាប់ពីថ្ងៃនេះតទៅ វីដេអូល្អៗនៅលើ YouTube របស់កម្ពុជានឹងត្រូវកាត់បន្ថយស្ទើរតែទាំងស្រុង ដោយសារមូលហេតុយូធូបដកកំបន់ផ្សាយពាណិជ្ជកម្មនៅកម្ពុជាជាស្ថាពរ ដូច្នេះបងប្អូនដែលបង្កើតវីដេអូដោយខ្លួនឯង អស់ពីកម្លាំងកាយចិត្ត ដើម្បីអោយខ្មែរយើងបានទស្សនា នឹងលែងទទួលបានប្រាប់ចំណូលទៀតហើយ»។
ចូរបងប្អូនជ្រាបឲ្យច្បាស់ មុននឹងសម្រេចចិត្តបន្តការងារនេះបន្តទៀត បូករួមនឹងបងប្អូនដែលកំពុងចាប់ផ្ដើម ឬមិនទាន់ចាប់ផ្ដើមផងដែរ។ លោកបន្តថា «ខ្ញុំពិតជាសោកស្ដាយណាស់ដែលមានរឿងនេះកើតឡើង ទាំងដែលយូធូបមិនបានជួនដំណឹងមុនសូម្បីតែមួយមាត់ នេះបានន័យថាក្រុមហ៊ុនយូធូបគេមិនទុកយើងក្នុងចក្ខុវិស័យគេនោះទេ។ រឿងនេះខ្ញុំមិនដឹងទៅពឹងពាក់ ឬជីកកកាយអ្នកណាអោយជួយដោះស្រាយបានទេ ដោយសារកន្លងមកយូធូបមិនបានអនុញាតប្រទេសខ្មែរអោយជាប់ជាដៃគូរផលិតវីដេអូរកលុយយូរណាស់មកហើយ តែគ្មានដំនោះស្រាយពីអ្នកណាសោះ។ នេះអាចមកពីខ្មែរយើងមិនចាប់អារម្មណ៏ពីប្រាក់ចំនូលពីខាងក្រៅ ទើបបណ្ដាលអោយក្រុមហ៊ុនយក្ស ទាំងFacebook និង YouTube ពីរនេះរត់ចោលអស់»។
ជាចុងក្រោយ លោកបានផ្ដាំទៅបងប្អូន ជនរួមជាតិខ្មែរទាំងអស់ដែលដើរលើវិស័យមួយនេះជា ពិសេសអ្នកដែលផលិតវីដេអូរសម្រាប់ខ្មែរយើងទស្សនា សូមបងប្អូនបន្តទៀតចុះបើសិនជានៅតែរកប្រាក់ចំនូលបានតិចតូច ដោយសារអ្នកទស្សនាមកពីបរទេស តែបើបងប្អូនបាត់បង់ចំណូលទាំងស្រុងហើយ សូមបងប្អូនជ្រើសរើសវិធីរកលុយផ្សេងទៀត ដូចជាវីដេអូសម្រាប់មនុស្សទូទៅគេអាចទស្សនា និងយល់បាន, ក៏ដូចជារកប្រាក់ចំណូលតាម Ads Break របស់ Facebook ជាដើម។ ខ្ញុំនៅតែសង្ឃឹមថា ថ្ងៃណាមួយរដ្ឋាភិបាលនឹងចេញមុខដោះស្រាយរឿងនេះជូនខ្មែរយើង ដើម្បីរកប្រាក់ចំណូលពីយូធូបបន្តទៀត៕
ទស្សនាវីដេអូរៀបរាប់របស់ V Pro Game ខាងក្រោម៖