ហេតុផលតែមួយគត់ធ្វើឱ្យ រ៉េត សារីតា សម្រេចចិត្តរស់នៅសហរដ្ឋអាមេរិកបន្តរហូតដាច់ខែ

  • 2021-05-17 07:22:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីបំពេញភារកិច្ចប្រកួត Miss Universe 2020 – 2021 រួចជាស្ថាពរបវរកញ្ញាឯកកម្ពុជា រ៉េត សារីតា នឹងបន្តរស់នៅសហរដ្ឋអាមេរិករហូតដល់ចុងខែ មិថុនា ដើម្បីចូលរួមកម្មវិធីជួបជុំជាមួយបង ប្អូនសមាគមន៍ខ្មែរ នេះយោងតាមហ្វេសប៊ុក Roat Nimul Men បានបញ្ជាក់នៅព្រឹកនេះ។

កម្មវិធីប្រកួតបវរកញ្ញាឯកចក្រវាល២០២០-២០២១ ដែលប្រព្រឹត្តនៅលើទឹកដីសហរដ្ឋអាមេរិកបាន បញ្ចប់ជាស្ថាពរដោយរកឃើញម្ចាស់ម្កុដ MU 2020 គឺបវរកញ្ញាឯក Mexico។ ដោយឡែកបន្ទាប់ពី កម្មវិធីបានស្វែងរកម្ចាស់ជ័យលាភីរួចរាល់ បវរកញ្ញាខ្មែរ រ៉េត សារីតា ឯណេះវិញនាងនៅតែបន្តរស់នៅ សហរដ្ឋមេរិករយៈពេលជាង១ខែទៀត ពោលនាងស្នាក់នៅរហូតដល់ចុងខែ មិថុនា ដើម្បីចូលរួមកម្មវិធី ជួបជុំបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅទីនោះ ហើយ សារីតា នឹងមានដំណើរកម្សាន្ដនានាលើទឹកដី សហរដ្ឋមេរិក។

យ៉ាងណាមិញបើទោះជា រ៉េត សារីតា បានបានឈានជើងចូល Top ក្ដីប៉ុន្តែអ្នកគាំទ្រគ្រប់រូបសុទ្ធតែ រំភើប នឹងមានមោទភាចំពោះការខិតខំ លះបង់កម្លាំងកាយចិត្តដ៏ធំធេង ជាពិសេសសមត្ថភាពឆ្លាសវៃ របស់ សារីតា ដែលធ្វើបានយ៉ាងល្អបំផុតសម្រាប់នាំទង់ជាតិកម្ពុជាឡើងលើឆាតអន្ដរជាតិ៕

អត្ថបទ៖ Pav SreyPich