McGregor បង្ហាញ​នាវា​កម្សាន្ត​ Lamborghini ថ្មី តម្លៃ​៣,៦​លាន​ដុល្លារ មាន​តែ​៦៣​គ្រឿង​លើ​លោក

  • 2021-07-21 04:36:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​គុន​ចម្រុះ Conor McGregor ទើប​តែ​បង្ហាញ​នាវា​កម្សាន្ត​​ថ្មី​ដែល​មាន​តម្លៃ​ដល់​ទៅ​៣,៦​លាន​ដុល្លារ​ឯណោះ។

នៅ​លើ​បណ្ដាញ​សង្គម McGregor បាន​បញ្ចេញ​រូប​នាវា​ដែល​មាន​ទម្ងន់​២៤​តោន ប្រវែង​១៩​ម៉ែត្រ​ឈ្មោះ​ថា Lamborghini Tecnomar 63។ នាវា​មួយ​គ្រឿង​នេះ​រចនា​និង​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន Italian Sea Group និង Tecnomar សហការជាមួយ Lamborghini។

នាវា​នេះ​​មាន​ចំនួន​​តែ​៦៣​គ្រឿង​គត់ ដែល​ផលិត​យោង​ទៅ​តាម​ឆ្នាំ​ដែល Lamborghini ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៦៣។ តាម​ការ​បញ្ជាក់​​តម្លៃ​របស់​ Lamborghini Tecnomar 63 គឺ៣,៦​លាន​ដុល្លារ៕ ​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី