គ្រូ​វិសាខា​៖ លេង​បាល់​​ឬ​ក៏​លេង​ចោល​ដុំ​ដែក​ គួរតែ​ចោលទម្លាប់​អាក្រក់​នេះ​ទៅ

  • 2021-07-30 07:26:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​«លេង​បាល់​ឬ​ក៏​លេង​ចោល​ដុំដែកគួរ​តែ​ចោល​ទំលាប់នេះទៅវា​អាក្រក់​មេីល​ណាស់...បោក​បាល់​លេង​ចឹង​វាមិន​ល្អ​មេីល​ទេ»នេះ​ជា​សម្ដី​របស់​លោក សាន សុក្រិត គ្រូ​បង្វឹក​បាល់​ទះ​ក្លឹប​វិសាខា និង​អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​លើ​ក្ដារ​។

​តាម​ពិត​ទៅ​ចំណុច​នេះ​ Sabay ធ្លាប់​លើក​មក​​​និយាយ​ម្ដង​ហើយ ដែល​ផល​ប៉ះពាល់​អាច​ជះ​ដល់​ក្មេង​ៗ​ជំនាន់​ក្រោយ​​ ងាយ​ស្រួល​ក្នុង​ការ​ចាប់​យក​ធ្វើ​តាម​បាន​។ យ៉ាង​ណា​ការ​និយាយ​របស់​លោក សាន សុក្រិត ​នេះ​គឺ​អម​ជា​មួយ​ការ​ស៊ា​វីដេអូ​នៃ​ការ​ប្រកួត​របស់​ស្មាត់​ប៉ែត​​ដែល​ត្រូវ​បាន​មហាជន​ដឹង​ថា ជា​ស្មាត់​ចេះ​​​ជំនាញ​បោក​ប៉ុន្តែ​ជាប់​ដៃ​អាក្រក់​មើល​ខ្លាំង​មែនទែន។

ក្នុង​ខ្លឹមសារ​ទាំង​ស្រុង​របស់​លោក សាន សុក្រិត​ បាន​សរសេរ​ថា «លេង​បាល់​ក៏​លេង​ចោលដុំដែក គួរ​តែ​ចោលទំលាប់នេះទៅវា​អាក្រក់​មេីល​ណាស់ទាំងការប៉ះ​បាល់​នឹង​ចាប់បោក​បាល់​លេង​ចឹង​វាមិន​ល្អ​មេីល​ទេគួរ​តែកែទៅខ្ញុំ​សូម​ផ្តល់​ជាមតិយោបល់ទេសូមអរគុណ»។

​ចំណុច​បោក​ជាប់​ដៃ​នេះ​ សួន ចាន់ណារ៉ូ ប្រធាន​ក្រុម​ជម្រើស​ជាតិ​បាល់ទះ​កម្ពុជា​ធ្លាប់​បាន​លើក​ឡើង​ដែរ​ថា ​កាល​ខ្លួន​ទៅ​លេង​នៅ​ថៃ មាន​កីឡាករ​ថៃ​បាន​ឃើញ​វីដេអូ​នៃ​ការ​ប្រកួត​លេង​បោក ហើយ​ពេល​នេះ​ សួន ចាន់ណារ៉ូ បាន​ឆ្លើយ​ទៅ​កាន់​​កីឡាករ​ថៃ​នោះ​​វិញ​ថា វា​ជា​ការ​លេង​សើច​ដែល​គ្រាន់​តែ​លេង​ដើម្បី​សុខភាព​​ប៉ុណ្ណោះ​។ ប៉ុន្តែ​ក្រោយ​មក​ ណារ៉ូ ក៏​ធ្លាប់​ស្នើរ​ទៅ​កាន់​កីឡាករ​មួយ​ចំនួន​ផង​ដែរ​ឲ្យ​កាត់​​បន្ថយ​ឬ​ឈប់​តែ​ម្ដង​កាន់​តែ​ល្អ​ា​ ពី​ព្រោះ​វា​ក៏​អាច​ឲ្យ​ប្រទេស​នៅក្បែរខាង​កម្ពុជា​គិត​​បែប​អវិជ្ជមាន​មក​កាន់​កម្ពុជា​​ផង​ដែរ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម