ក្រសួងប្រៃសណីយ៍ រៀបចំសិក្ខាសាលាស្ដីពី “ក្លាយជាអ្នកជំនាញផលិតមាតិកា YouTube”
- 2021-08-13 09:36:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងប្រៃសណីយ៍ រៀបចំសិក្ខាសាលាស្ដីពី “ក្លាយជាអ្នកជំនាញផលិតមាតិកា YouTube”
ចន្លោះមិនឃើញ
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជន ជាពិសេសអ្នកផលិតមាតិកា YouTube ឬអ្នកដែលមានបំណងចង់ក្លាយជាអ្នកផលិតមាតិកា YouTube មេត្តាជ្រាបថា ដោយមានកិច្ចសហការជាមួយក្រុមហ៊ុន Google និង YouTube ក្រសួងនឹងរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ក្លាយជាអ្នកជំនាញ ផលិតមាតិកា YouTube (Be Professional YouTubers)” តាមរយៈប្រព័ន្ធវីដេអូ (Google Meet) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទីព្រឹក។
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោក Jean Jacque Sahel អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកកិច្ចការរដ្ឋាភិបាលនិងគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Google ព្រមទាំងមានការអញ្ជើញចូលរួមពីវាគ្មិនជំនាញរបស់ក្រុមហ៊ុន Google និង YouTube និងអ្នកផលិតមាតិកា YouTube ល្បីៗនៅក្នុងនិងក្រៅប្រទេសផងដែរ។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង៖
១. ជំរុញឱ្យមានការផលិតមាតិកាវីដេអូកាន់តែមានប្រយោជន៍សម្រាប់អ្នកទស្សនា ជាពិសេសលើកស្ទួយដល់ការផលិតមាតិកាវីដេអូប្រកបដោយគំនិតច្នៃប្រឌិត មិនចម្លងពីអ្នកដទៃ
២. ផ្តល់ឱកាសឱ្យអ្នកចូលរួមជួបដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំក្រសួង និងតំណាង YouTube ដើម្បីស្វែងយល់កាន់តែច្បាស់អំពីស្តង់ដារ និងលក្ខខណ្ឌសម្រាប់ការផលិតមាតិកាដែលអាចរកចំណូលបាន
៣. ទទួលបានការចែករំលែកបទពិសោធល្អៗ ពីអ្នកផលិតមាតិកា YouTube ល្បីៗ ដែលមានអ្នកគាំទ្រ (Subscriber) ច្រើន នៅក្នុងនិងក្រៅប្រទេស។
ដើម្បីចូលរួមសិក្ខាសាលាអនឡាញនេះ សូមអញ្ជើញចុះឈ្មោះតាមរយៈតំណភ្ជាប់ mptc.gov.kh/go/event12 ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ សម្រាប់ព័ត៌មានបន្ថែមសូមតាមដានហ្វេសប៊ុក “ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍-Ministry of Post and Telecommunications” ឬតេឡេក្រាម t.me/mptcgovkh៕