Rio ផ្ដល់​គំនិត​ឲ្យ Newcastle ទិញ​កីឡាករ​ទាំង​នេះ​សិន​​ កុំ​ទាន់​នាំ​ចូល​កីឡាករ​​កំពូល​ៗ​ពី​បរទេស

  • 2021-10-12 02:18:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rio Ferdinand បាន​ផ្ដល់​យោបល់​ថា ប្រធាន​ក្លឹប​ថ្មី​របស់​ Newcastlte គួរ​តែ​​សម្លឹង​មើល​កីឡាករ​ក្មេង​របស់​អង់គ្លេស​នៅ​ទីផ្សារ​ដោះដូរ​កីឡាករ​​ខែ​មករា ល្អ​ជាង​នាំ​ចូល​កីឡាករ​កំពូល​ៗ​ពី​បរទេស។

ក្លឹប​រហស្សនាម​សារិកា​ព្រៃ​ត្រូវ​បាន​ព្រះអង្គម្ចាស់ Mahammed bin Salman របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​​ក្នុង​តម្លៃ​៣០៥​លាន​ផោន​កាល​ពី​សប្ដាហ៍​មុន។ Ferdinand ដែល​ធ្លាប់​លេង​នៅ Leeds និង Man United បាន​និយាយ​ក្នុង​កម្មវិធី​មួយ​ថា Newcastle គួរ​ដាក់​គោលដៅ​មើល​តារា​ Euro 2020 របស់​អង់គ្លេស​សិន​ទៅ។

Ferdinand បាន​ចុច​ឈ្មោះ Raheem Sterling, Jesse Lingard និង Declan Rice ដែល Newcastle គួរ​តាម​ដាន។ លោក​បាន​លើក​ហេតុ​ផល​ថា ដូច​ជា Sterling និង Lingard មិន​សូវ​បាន​លេង​ជា​ទៀងទាត់​ក្នុង​​ក្រុម​របស់​ពួក​គេ​ទេ ដូច្នេះ​បើ​ចូល​សួរ​ទិញ​ពេល​នេះ​​ល្អ។ សម្រាប់ Rice ជា​កីឡាករ​លេច​ធ្លោ​នៅ Euro។

ជា​ការ​ពិត​​នៅ​​ទីផ្សារ​ដោះដូរ​កីឡាករ​​​នៅ​ខែ​មករា Newcastle នឹង​ត្រៀម​នាំ​កីឡាករ​ល្អ​ៗ​ថ្មី​ចូល។ ជាក់​ស្ដែង​កាល​ពី​ម្សិលមិញ​មាន​ឮ​ថា ពួក​គេ​ចាប់​អារម្មណ៍​កីឡាករ​របស់ United ដល់​ទៅ​​៤​នាក់ ខណៈ​នឹង​ត្រៀម​បណ្ដេញ​អ្នក​ចាត់​ការ Steve Bruce ចេញ​ទៀត៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី