ត្រួសៗពីជំនាញទាំង ៥ តាមមហាវិទ្យាល័យបើចង់រៀនមុខវិជ្ជា IT ពេលចប់ទី១២

  • 2022-01-03 01:45:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនាញព័ត៌មានវិទ្យាជាជំនាញមួយដែលត្រូវប្រើការគិតច្រើន និងត្រូវធ្វើការស្រាវជ្រាវពុំសូវមានពេលទំនេរ។ ជាជំនាញកំពុងមានភាពពេញនិយមនាពេលបច្ចុប្បន្ន និងកំពុងមានតម្រូវការការងារច្រើនតាមបណ្ដាលក្រុមហ៊ុនឯកជន ធនាគារ ស្ថាប័នរដ្ឋជាដើម។

រូបតំណាង

អ្នកចង់រៀនជំនាញនេះត្រូវមានចំណោះដឹងផ្នែក គណិតវិទ្យា និងភាសាអង់គ្លេសច្រើនទើបជាការប្រសើរ។ ជំនាញព័ត៌មានវិទ្យានេះដែរចេញមកពីពាក្យពេញថា Information Technology (IT) សំដៅទៅលើផ្នែកបច្ចេកវិទ្យា កុំព្យូទ័រ ការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត បណ្ដាញសង្គម។

ជំនាញព័ត៌មានវិទ្យានេះដែរត្រូវបានចែកជាមុខវិជ្ជាគោល ៥ធំៗគឺ៖

ផ្នែក Network Engineering៖ គឺផ្ដោតសំខាន់ទៅលើមេរៀនដែលពាក់ព័ន្ធទៅនឹងការតបណ្ដាញNetwork និងការកំណត់ប្រព័ន្ធសុវត្ថិភាពទៅលើបណ្ដាញ ជួសជុលនិងលំហែទាំកុំព្យូទ័រ។

ផ្នែក Software Development៖ គឺសិក្សាអំពីការសរសេរកម្មវិធីដោយប្រើប្រាស់ភាសា C# និង C++ រួមមានភាសាជាច្រើនដែលវាអាចប្រើសម្រាប់សរសេរកម្មវិធីទូរសព្ទ កម្មវិធីកុំព្យូទ័រ និងបង្កើតជាកម្មវិធីគ្រប់គ្រងក្រុមហ៊ុន ឬស្ថាប័ននានា។

ផ្នែក Web Design៖ គឺនិយាយពីការបង្កើតនិងរចនាគេហទំព័រ វេបសាយសម្រាប់កម្សាន្ត និងប្រកបរបរអាជីវកម្មផ្សេងៗ ត្រូវបានបង្កើតឡើងដោយប្រើភាសាសរសេរកូដHTML និង PHP ជាដើម។

ផ្នែក IT Management៖ គឺការគ្រប់គ្រងមុខជំនួញដោយប្រើប្រាស់ប្រព័ន្ធ ITផ្ទាល់ហើយមុខវិជ្ជានេះគឺល្អសម្រាប់និស្សិតណាមានគំនិតដែលប្រកបដោយយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងប្រព័ន្ធការងារ បុគ្គលិក ជាពិសេសដំណើរការប្រចាំថ្ងៃរបស់ក្រុមហ៊ុនជាដើម។

ចំពោះផ្នែក Database Management៖ គឺបង្រៀនពីការគ្រប់គ្រងព័ត៌មានរបស់ទិន្នន័យណាមួយឲ្យមានភាពងាយស្រួលនិងមានរបៀបរៀបរយគួបផ្សំនិងសុវត្ថិភាពផងដែរ ផ្នែកជាផ្នែកមួយដ៏សំខាន់ និងត្រូវចំណេះដឹងខ្ពស់ពីប្រព័ន្ធសុវត្ថិភាពផងដែរ។

លោកបានបន្ថែមទៀតថា ចាប់ពីឆ្នាំទី១ដល់ឆ្នាំទី៤ការសិក្សាមានលក្ខណៈច្របល់ចូលគ្នាទាំងអស់ ដោយឡែកប្រសិនបើសិស្សម្នាក់ណាពេញចិត្តនឹងមុខវិជ្ជាណាមួយគេអាចផ្ដោតសំខាន់ទៅលើមុខវិជ្ជានោះបាន ធ្វើយ៉ាងណាកុំឲ្យតែធ្លាក់មុខវិជ្ជាដទៃទៀតទៅ។ សម្រាប់មុខវិជ្ជាសិក្សា សាស្ត្រាចារ្យរូបនេះប្រាប់ថាអាចខុសគ្នាអាស្រ័យតាមប្រព័ន្ធសិក្សារបស់សាលានីមួយៗ ពិសេសតាមសម័យកាលបច្ចេកវិទ្យាបច្ចុប្បន្ន៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី