រោងចក្រ​ដំ​ទ្បើង​រថយន្ត និងសម្ភារៈ​អេ​ទ្បិ​ច​ត្រូ​និកនឹងលេចមុខក្នុងខេត្តល្បីៗទាំងនេះ

  • 2022-01-12 07:04:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេច​អនុម័ត​គម្រោង​ចំនួន​ ៧ ផ្សេងទៀតដែលមាន​ទុនវិនិយោគសរុប​ចំនួន​ប្រមាណ​ ៦៧.៤ លាន​ដុល្លារ​អាមេរិក ដែល​អាច​ផ្តល់​ការងារ​ ចំនួន ​២៦៣៨ កន្លែង​ ជូនពលរដ្ឋខ្មែរ ដោយសម្រេចកាលពីនៅថ្ងៃទី១៩ ខែមីនា​ ២០២១ កន្លងទៅ។

រូបតំណាង

ក្រៅពីរោងចក្រកាត់ដែរនិងរោងចក្រផលិតសម្ភារៈបរិក្ខារពេទ្យ ក្នុងនោះគេឃើញមាន​គម្រោង​បង្កើត​រោងចក្រ​​ផ្គុំដំ​ទ្បើងរថយន្ត រោងចក្រដំឡើង​សម្ភារៈអេ​ទ្បិ​ច​ត្រូ​និកគ្រប់ប្រភេទថែមទៀតផង។ ថ្ងៃនេះយើងនឹងបង្ហាញពី គម្រោងក្នុងវិស័យយានយន្តចំនួន ៦ មានរៀបរាប់តាមលំដាប់ដូចខាងក្រោម៖​

ទី​១. គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំ​ទ្បើង​សម្ភារៈ​អេ​ទ្បិ​ច​ត្រូ​និក និង​គ្រឿងបន្លាស់​អេ​ទ្បិ​ច​ត្រូ​និក​គ្រប់​ប្រភេទ ដោយក្រុមហ៊ុន YUAN SHUO (CAMBODIA) CO., LTD ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ ​ភូមិ​ចម​ពល ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ​ទុនវិនិយោគ​ប្រមាណ ២,២ ​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៣២​កន្លែង​។

ទី​២​. គម្រោង​បង្កើត​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យអនុភាព 20MW ដោយក្រុមហ៊ុន GREEN SUSTAINABLE VENTURES (CAMBODIA) CO., LTD. ដែលមាន​ទីតាំង ​វិនិយោគ​ស្ថិតនៅ​ភូមិ​មនោ​រម្យ ឃុំ​មនោ​រម្យ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង មាន​ទុនវិនិយោគ ​ប្រមាណ​១៧,៦​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៥០​កន្លែង​។

ទី ៣. គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំ​ទ្បើង​គ្រឿង​សម្ភារៈ​អគ្គិសនី ដោយក្រុមហ៊ុន SCHNEITIC CHINT CO., LTD ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អ​ន្ស​ក្តាម ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ មាន​ទុនវិនិយោគ​ប្រមាណ​២,៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦២​កន្លែង​។

ទី ៤. គម្រោងនេះបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងចក្ររថយន្តសណ្តោងនិងរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ដោយក្រុមហ៊ុន EM AUTOMOBILE CO., LTD: ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤៨ ភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង មានទុនវិនិយោគចំនួន ១៦,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥១៥ កន្លែង៕

ទី ៥. គម្រោងនេះបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត ដោយក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគចំនួន ២១លានដុល្លារអាមេរិក និងអាចបង្កើត ការងារបានចំនួន ៤៤១កន្លែង គ្រោងនឹងបញ្ចប់សាង់សង់ចុងឆ្នាំ ២០២២ នេះ។

ទី ៦. គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បង្គុំ​ទោចក្រយាន និង​គ្រឿង​បំណែក​ទោចក្រយាន​គ្រប់​ប្រភេទ ដោយក្រុមហ៊ុន HUIQUANFENG TECHNOLOGY (CAMBODIA) CO., LTD ដែលមាន​ ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង បាវិត ខេត្តស្វាយរៀង​, មាន​ទុនវិនិយោគ​ប្រមាណ ៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៨០​កន្លែង​៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី