ឥវ៉ាន់នាំចូលប្រទេសចិន ពីបរទេសទាំងអស់ នឹងត្រូវបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីទប់ស្កាត់អូមីក្រុង

  • 2022-01-18 09:22:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចិនបញ្ជាឲ្យបាញ់ថ្នាំ​លើ​ទំនិញ​និង​សំបុត្រ​នាំ​ចូល​មក​ពី​បរទេស ហើយ​បាន​អំពាវនាវ​សាធារណជន​បន្ថយ​ការបញ្ជាទិញ​​អីវ៉ាន់​មកពី​ក្រៅ​ប្រទេស​ដោយសារវាអាច​ជា​ប្រភព​នៃ​វីរុស​អូ​មី​ក្រុង​។

​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ មន្ត្រី​ចិន​បាន​លើកឡើង​ថា អ្នក​ខ្លះ​អាច​ឆ្លង​មក​ពី​កញ្ចប់​ទំនិញ​មកពី​បរទេស រួម​មាន​ស្ត្រី​នៅ​ក្រុង​ប៉េកាំង​ម្នាក់​ដែល​អាជ្ញាធរ​បាន​និយាយថា មិន​បាន​ប៉ះពាល់​ទាក់ទង​អ្នក​កើតកូ​វីដ​​ណា​ម្នាក់​សោះ តែ​ត្រូវបាន​រកឃើញ​ឆ្លង​វីរុស​។

ចិនបាន​អនុវត្ត​ការបិទ​ខ្ទប់​ក្នុង​មូលដ្ឋាន​យ៉ាង​តឹងរ៉ឹង ការធ្វើតេ​ស្តិ៍​រក​វីរុស​ទ្រង់ទ្រាយ​ធំ និង​ប្រើ​កម្ម​​វិធី​តាមដាន​សុខភាព​។ មនុស្ស​រាប់លាន​នាក់​ត្រូវបាន​បង្ខាំង​នៅ​ក្នុងផ្ទះ​ក្នុង​ទីក្រុង​ជាច្រើន​​ ក្រោយ​រកឃើញ​​អ្នក​ឆ្លង​ទាំង​វីរុស​ប្រភេទ​ដែល​តា និង​អូ​មី​ក្រុង​៕

ប្រភព៖ Chinadaily   ប្រែសម្រួល៖ សៀនហួរ