តោះទៅមើលកំាជ្រួច! នៅល្ងាចនេះមានការបាញ់កាំជ្រួចខ្នាត VIP រាប់សិបក្នុងខេត្តព្រះសីហនុ

  • 2022-01-18 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីអប់អរសាទរវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ ដែលរួមមានកិច្ចប្រជុំស្ថាប័នទេសចរណ៍ជាតិអាស៊ាន(NTO) និងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន និងការ តាំងពិព័រណ៏ទេសចរណ៍(Travex) នៅខេត្តព្រះសីហនុ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងទេសចរណ៍បានរៀបចំបាញ់កាំជ្រួចខ្នាតVIP នៅល្ងាចថ្ងៃទី១៨ មករានេះជាច្រើនដើម។

រដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្ដីប្រកាសស្ដីពីការបាញ់កាំជ្រួចនេះដើម្បីជម្រាបដល់សាធារណជនទាំងអស់ផងដែរ ។ ក្នុងសេចក្ដីប្រកាសនេះដែរ បានឲ្យបន្ថែមថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ ដោយមាន ការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល សមាជិកព្រឹទ្ធសភា-រដ្ឋសភា នៃព្រះរាជា ណាចក្រកម្ពុជា អង្គទូតនានា និងរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ថ្នាក់ដឹកនាំជាន់ខ្ពស់ស្ថាប័នទេសចរណ៍ជាតិអាស៊ាន ព្រមទាំងក្រុមហ៊ុនជាតិ-អន្តរជាតិយ៉ាងច្រើនកុះករផងដែរ ។

ដើម្បីចូលរួមអបអរសាទរការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំបាញ់កាំជ្រួចចំនួន ២លើក គឺនៅយប់ថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២២នេះ។ ដូច្នេះសាធារណជនគ្រប់រូប ពិសេសអ្នកក្រុងព្រះសីហនុផ្ទាល់តែម្ដង កុំភ្លេចទៅចូលរួមទស្សនាព្រឹត្តិការណ៍បាញ់កាំជ្រូចដ៏ពិសេសក្នុងរាត្រីទាំងអស់គ្នាណា៕

អត្ថបទដោយ៖ ស៊ូ អីន