Facebook បាត់លុយ ១០ពាន់លានដុល្លារ ដូចរលាយចូលទឹក ព្រោះតែមុខងារថ្មី iOS

  • 2022-02-03 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីឆ្នាំ២០២១ Apple បញ្ចេញ iOS 14 ផ្ទុកទៅដោយមុខងារ ការពារឯកជនភាពអ្នកប្រើ និងផ្ដល់ជម្រើសបិទរាល់ការតាមដានផ្សេងៗពីកម្មវិធីដែលខ្លួនកំពុងប្រើប្រាស់ ដែលវាបានជះផលអាក្រក់ដល់ឧស្សាហកម្មផ្សាយពាណិជ្ជកម្មឌីជីថលរបស់ Facebook ធ្វើឱ្យខាតបង់ទឹកប្រាក់ប្រមាណ ១០ពាន់លានដុល្លារ។ នេះបើយោងទៅតាម CFO Facebook លោក David Wehner បានថ្លែងថ្មីៗនេះ។

ការប៉ះពាល់មិនត្រឹមតែ Facebook រងឥទ្ធិពលនោះទេ សូម្បីតែកម្មវិធីបណ្ដាញសង្គម Snap, Twitter និង Pinterest ក៏រងឥទ្ធិពល បាត់បង់ចំណូលមួយចំនួនដូចគ្នា។

គួរបញ្ជាក់ថា មុខងារផ្សាយពាណិជ្ជកម្មរបស់ Facebook ត្រូវការតាមដានអ្នកប្រើជាចាំបាច់ ដើម្បីផ្សាយពាណិជ្ជកម្មឱ្យចំគោលដៅ។

ពួកគេតាមអ្នកប្រើដូចជា ចំណង់ចំណូល ការស្វែងរកផ្សេងៗលើអ៊ីនធឺណិត ការប្រើប្រាស់កម្មវិធីក្រៅពី Facebook និងទិន្នន័យចាំបាច់ជាច្រើនទៀត៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម