អ៊ុយក្រែនចាប់ដៃនឹង IT Army ផលិតហ្គេមពិសេសសម្រាប់បិទគេហទំព័រដែលបម្រើឱ្យរុស្ស៊ី

  • 2022-03-03 02:12:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកសរសេរកម្មវិធីរបស់ ប្រទេសអ៊ុយក្រែន សហការនិងកងកម្លាំង IT ARMY បានបង្កើត ហ្គេមអនឡាញមួយ ក្នុងបំណងជួយប្រទេសខ្លួនប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ ប្រទេសរុស្ស៊ី។

ហ្គេមនេះមានទម្រង់ជា ល្បែងផ្គុំរូប ដែលអ្នកលេងអ្នកផ្ញើសំណើប្រហែល ២០០០០ ក្នុងមួយម៉ោង ដើម្បីបិទគេហទំព័ររបស់ ប្រទេសរុស្ស៊ី ហើយគោលដៅធំនោះគឺ បិទគេហទំព័រដែលបម្រើដល់រដ្ឋាភិបាលរបស់ រុស្ស៊ី តែម្ដង។

ហ្គេមនេះគឺដំណើរការលើគេហទំព័រ ដែលមានតំណលីង playforukraine.live ហើយចំពោះអ្នកប្រើ គឺស្នើឱ្យប្រើ VPN ជំនួយផងដែរ។ វាក៏ជាហ្គេមស្របច្បាស់ ដែលបានផ្ទៀងផ្ទាត់ដោយ Cyber Police របស់អ៊ុយក្រែនផងដែរ៕

ប្រភព៖ ain   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី