McGregor ធ្លាប់​បន្លំ​កៀក​ស្មា​​វាយ​ស្មើ​ជាមួយ Putin តែ​ត្រូវ​អង្គរក្ស​ធ្វើ​រឿង​មួយ​ដាក់

  • 2022-03-09 07:02:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​គុន​ចម្រុះ Conor McGregor បាន​ជួប​ប្រធានាធិបតី​រុស្សី Vladimir Putin អំឡុង​ពេល​វគ្គ​ផ្ដាច់ព្រ័ត្រ​ព្រឹត្តិការណ៍ World Cup ២០១៨ ដែល​រៀបចំ​នៅ​ប្រទេស​រុស្សី។

​​​អតីត​ម្ចាស់​ខ្សែក្រវាត់​​២​ប្រភេទ​ទម្ងន់​​របស់​ស្ថាប័ន UFC​ បាន​បង្ហាញ​វត្តមាន​ក្នុង​កីឡដ្ឋាន Luzhniki ក្នុង​ទីក្រុង​ Moscow កាល​ពី​ខែ កក្កដា ឆ្នាំ ២០១៨ ក្នុង​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​រវាង​បារាំង​និង​​ក្រូអាត។ McGregor និង Putin បាន​ជួប​និង​ញញឹម​ដាក់​គ្នា អំឡុង​ពេល​​នៅ​ក្នុង​កីឡដ្ឋាន និង​បាន​ថត​រូប​ជាមួយ​គ្នា។

អំឡុង​ពេល​ឈរ​ត្រៀម​ថត McGregor បាន​បន្លំ​​យក​ដៃ​កៀក​ស្មា​ជាមួយ Putin។ ភ្លាម​ៗ​នោះ​អង្គរក្ស​របស់​លោក​ប្រធានាធិបតី​បាន​មើល​មុខ និង​បង្ហាញ​កាយវិការ​ឲ្យ McGregor ទម្លាក់​ដៃ​ចុះ​ភ្លាម​។ កីឡាករ​វ័យ​៣៣​ឆ្នាំ​ក៏​បាន​ដាក់​ដៃ​ចុះ​ និង​ឈរ​ថត​បែប​បង្ហាញ​ការ​គោរព​វិញ។

ក្រោយ​ជោគជ័យ​​ក្នុង​ការ​រៀបចំ​​ព្រឹត្តិការណ៍ World Cup ប៉ុន្តែ​ក្នុង​ឆ្នាំ​២០២២​នេះ​រុស្សី​ត្រូវ​ប្រទេស​​ក្នុង​តំបន់​​អឺរ៉ុប​ជា​ច្រើន​ រួម​ទាំង​អាមេរិក​ដាក់​ទណ្ឌកម្ម បន្ទាប់​ពី​ពួក​គេ​ឈ្លាន​ពាន​ប្រទេស​អ៊ុយក្រែន ដែល​មាន​លោក Putin ជា​អ្នក​បញ្ជា។ សង្គ្រាម​រវាង​រុស្សី​និង​អ៊ុយក្រែន​ពេល​នេះ​បន្ត​អូស​បន្លាយ​អស់​រយៈពេល​​​២​សប្ដាហ៍​ទៅ​ហើយ៕ ​

ប្រភព៖ Sports Keeda   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី