បោះ​ពាក្យ​ណាស់! Jake Paul ថា ហាត់​តែ​៦​ខែ​ទេ​​អាច​ស៊ី McGregor ផុយ

  • 2022-03-22 04:23:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jake Paul បាន​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ហាត់​គុន​ចម្រុះ (MMA) រយៈពេល​៦​ខែ​ ប្រសិន​បើ Conor McGregor យល់​ព្រម​ប្រកួត​ជាមួយ​គេ។

កន្លង​ទៅ Paul បាន​បបួល​​អតីត​ម្ចាស់​ខ្សែក្រវាត់​​របស់ UCF ២​ប្រភេទ​ទម្ងន់​ផ្សេង​​គ្នា​ McGregor ប្រកួត​ប្រដាល់​ក៏​បាន MMA ក៏​​បាន។ ហើយ​ចុងក្រោយ​នេះ​ Paul បាន​សម្រេច​ចង់​វាយ​​គុន​ចម្រុះ​​និង​ព្រមាន​វាយ​ឲ្យ​​ជើង​ខ្លាំង​​​អៀរឡង់​ចូលនិវត្តន៍​តែ​ម្ដង ​។

ក្នុង​កិច្ច​សម្ភាសន៍​​មួយ​ Paul ដែល​ជា​តារា Youtube បាន​និយាយ​ថា គេ​គ្មាន​បារម្ភ​អ្វី​ទេ។ McGregor ប្រលូក​ក្នុង​វិស័យ​គុន​ចម្រុះ​១៥​ឆ្នាំ​ហើយ។ គេ​កំពុង​តែ​រះ ហើយ Conor កំពុង​តែ​​លិច។ គេ​នឹង​ចំណាយ​​ពេល​ហាត់​​ត្រឹម​៦​ខែ​ជាមួយ​គ្រូ​គុន​ចម្រុះ​​ពូកែ​ៗ​ក្នុង​លោក​ប៉ុណ្ណោះ ដើម្បី​យក​ឈ្នះ។​

​Jake Paul វ័យ​២៥​ឆ្នាំ​ធ្លាប់​មាន​ប្រវត្តិ​ប្រកួត​ប្រដាល់​៥​ដង​មិន​ដែល​ចាញ់ និង​ផ្ដួល​ដៃ​គូ​បោះបង់​ការ​ប្រកួត​៤​ដង។ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត MMA គេ​មិន​​ដែល​ប្រកួត​ម្ដង​ណា​ឡើយ។ សម្រាប់ McGregor ជា​កីឡាករ​​អាជីព​ MMA ធ្លាប់​ប្រកួត​២៨​ដង និង​ជា​អតីត​ម្ចាស់​ខ្សែ​ក្រវាត់ UFC ក្នុង​ប្រភេទ​ទម្ងន់ Featherweight និង Lightweight៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី