ចេញហើយ ! Realme Pad Mini ថេប្លេតខ្នាតតូចតម្លៃក្រោម ២០០ដុល្លារ ក្រោយលេចធ្លាយមកជាយូរ

  • 2022-04-05 03:38:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយលេចធ្លាយពាក្យចចាអារាមជាច្រើនថាក្រុមហ៊ុន Realme ត្រៀមនឹងបញ្ចេញថេប្លេត Android ទំហំតូចជាយូរមកនោះ ឥឡូវវាបានចេញជាស្ថាពរហើយ។ នេះគឺ Realme Pad Mini ថេប្លេតខ្នាតតូចអេក្រង់ ៨,៧អ៊ីញ ដាក់លក់ជាផ្លូវការក្នុងប្រទេសហ្វីលីពីន។

និយាយពីកម្លាំងម៉ាស៊ីនរបស់វាមុន Realme Pad Mini បំពាក់ដោយ CPU Unisoc T616 processor ដែលកំពុងបំពាក់នៅលើទូរសព្ទ Realme C35 និងថេប្លេត A8 10,5 របស់ Samsung ផងដែរ។ ចំពោះទំហំផ្ទុក វាមានពីរជម្រើសគឺ RAM 3GB+ ទំហំផ្ទុក 32GB និងជម្រើស RAM 4GB+ ទំហំផ្ទុក 64GB ទ្រទ្រង់ដោយថ្មទំហំ 6400 mAh អាចសាកចូលក្នុងល្បឿន 18W។

ចំនែកឯអេក្រង់ ៨,៧អ៊ីញរបស់វាវិញ មានកម្រិតបង្ហាញ 1340x800px ប្រភេទ LCD មានគែមខ្លីសងខាង។ នៅផ្នែកខាងមុខ វាមានកាមេរ៉ាមុខមួយគ្រាប់ទំហំ 5 MP និង 8 MP នៅផ្នែកខាងក្រោយ។

ដោយឡែកចំពោះតម្លៃខ្លួនរបស់វា Realme ដាក់លក់ម៉ូឌែល RAM 3GB+ ទំហំផ្ទុក 32GB ក្នុងតម្លៃ ១៩៥ដុល្លារ៕

អត្ថបទ៖ Thea Sothun