ភាពយន្ដកូរ៉េល្អឯក ៤រឿង បានអង្រួនចិត្តអ្នកមើល តាមដានទស្សនាដាច់យប់

  • 2022-06-22 07:26:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ននេះអាចនិយាយបានរឿងភាគកំពុងតែវាយលុកយ៉ាងខ្លាំងលើទីផ្សារអាស៊ី ដែលធ្វើឱ្យអ្នកគាំ ទ្រជាច្រើនប្រទេស ក្នុងនោះក៏មាន កម្ពុជាផផងដែរ តាមដានទស្សានាដាច់បាយដាច់ទឹក ជាមួយភាព យន្ដល្អឯក ត្រជាក់ភ្នែក តាមរយៈសាច់រឿង និងតួអង្គ ពោរពេញដោយសមត្ថភាព ប៉ិនប្រសប់សម្ដែង ឆក់យកបេះដូងអ្នកទស្សនា។

ដូច្នេះថ្ងៃនេះ Sabay សូមគាស់រម្លឹកទៅដល់រឿងភាគ កូរ៉េចំនួន៤ ដែល ល្អមើលខ្លាំងបំផុត ជឿជាក់ថាទស្សនាជនមួយចំនួនមើលចប់ ៣ទៅ៤ដងឯណោះ ក៏នៅតែមិនជិនណាយជាមួយ សាច់រឿងល្អមើលទាំងនេះ។

នេះជារឿង K-drama ចំនួន៤ ដែលជាការបញ្ចូលគ្នាដ៏ល្អឥតខ្ចោះ ទាំងសកម្មភាព និងមនោសញ្ចេតនា៖

១. រឿង “Healer

នៅក្នុងរឿងនេះ Ji Chang Wook ដើរតួជាវីរបុរស ឈ្មោះ Seo Jung Hoo ចំណែក Chae Young Shin តួឯកស្រីPark Min Young ដែលតួប្រុស Seo Jung Hoo តាមស្រលាញ់នាង ហើយស្នេហា របស់អ្នកទាំងពីរអស្ចារ្យខ្លាំងណាស់។

“Healer” គឺជារឿងមួយក្នុងចំណោមរឿង K-drama ទាំងអស់ដែលគួរឱ្យចាប់អារម្មណ៍ និងល្អមើល បំផុតក្នុងនោះមានឈុតឆាកសកម្មភាពជាច្រើន ជាពិសេសនោះគឺឈុតឆាក មនោសញ្ចេតនាផ្អែមល្ហែម ធ្វើឱ្យប្រិយមិត្តជក់ចិត្តពេញចិត្តស្ដូកតែម្ដង។ ក្នុងរឿងនេះបង្ហាញពី សកម្មភាព Seo Jung Hoo កំពុង ព្យាយាមស្វែងរកអ្វីដែលបានកើតឡើងចំពោះ អតីតកាលរបស់គាត់។

២. រឿង Strong Women Do Bong Soo

Strong Woman Do Bong Soon” សម្តែងដោយ Park Bo Young ដើរតួជា Do Bong Soon ដែលតួស្រីរូបនេះកើតមកថាមពលកំលាំងខ្លាំងបំផុត ដែលអាចវាបំបាក់មនុស្សមាឌធំជាច្រើនអ្នក គ្នុងពេលតែមួយ។

បន្ទាប់មកតួស្រីបានជួបជាមួយ Ahn Min Hyuk ដើរតួជាPark Hyung Sik ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនហ្គេម ដែលគាត់ត្រូវការអង្គរក្ស។ ក្រោយបន្ទាប់ពីដឹងថា Do Bong Soon មានកំលាំងខ្លាំងអាចការពារលោកបាន លោកក៏បានជួលតួស្រីឱ្យធ្វើជាអង្គរក្សជាមួយ នឹងប្រាក់ច្រើនសន្ធឹក។

៣.រឿង Descendants of the Sun

ក្នុងរឿង "Descendants of the Sun" Song Joong Ki ដើរតួជា Yoo Shi Jin កងកំលាំងលំដាប់អាវុធជួរមុខ រួមជាមួយនឹង Song Hye Kyo ដើរតួ Kang Mo Yeon ជាអ្នកគ្រូពេទ្យស្អាត។

ស៊េរីរ៉ូមែនទិករឿងគឺផ្តោតលើរឿងស្នេហាពីរដែលកើតឡើងនៅក្នុងការប្រយុទ្ធដ៏គ្រោះថ្នាក់មួ ឈុតឆាកប្រយុទ្ធនឹងមិនត្រឹមតែធ្វើឱ្យអ្នកឆ្ងល់ថានឹងមានអ្វីកើតឡើងនៅចុងបញ្ចប់នោះទេ ប៉ុន្តែរឿងស្នេហារវាងគូស្នេហ៍ទាំងពីរ Kang Mo Yeon និង Yoo Shi Jin ប្រាកដជាឈ្នះធ្វើឱ្យ គ្រប់គ្នារំភើបជាមួយសាច់រឿងល្អឯកមួយនេះ។

៤.រឿង City Hunter

ក្នុងរឿង "City Hunter" Lee Min Ho ដើរតួជាតួអង្គមួយឈ្មោះ Lee Yoon Sung ជាបុរសអាថ៌កំបាំង ធ្វើតាមផែនការសងសឹករបស់ឪពុកសម្លាប់សត្រូវ។ នៅទីនោះគាត់បានជួប Kim Na Na ដើរតួដោយ Park Min Young ដែលធ្វើការជាអង្គរក្ស។ ពួកគេទាំងពីរបង្កើតសម្ព័ន្ធភាពមួយ នៅពេលដែលពួកគេ ដឹងថា ផែនការសងសឹករបស់ពួកគេគឺស្រដៀងគ្នា។

រឿងនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រក្នុងប្រទេសកូរ៉េផ្ទាល់ និងអ្នកគាំទ្រនៅអាស៊ីជាច្រើន ប្រទេស។ តួអង្គ Lee Min Ho ដែលកំពុងវាយប្រហារក្នុងឈុតឆាកប្រយុទ្ធ ពិសេសៗជក់ចិត្តខ្លាំងបំផុត ពេញមួយរឿង។ ក្នុងរឿងនេះក៏បានបង្ហាញពីឈុតឆាកស្នេហារវាងតួប្រុស ស្រី យ៉ាងរ៉ូមែនទិចផងដែរ៕

ប្រភព៖ Soompi   ប្រែសម្រួល៖ Kesor

អត្ថបទពេញនិយម
អត្ថបទថ្មី