Pogba នឹង​អវត្តមាន​ក្នុង​ការ​ប្រកួត​មិត្តភាព​ Pre Season តទល់នឹង​ Barca នៅ​សហរដ្ឋអាមេរិក​

  • 2022-07-26 12:28:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Paul Pogba ត្រូវ​បាន​ក្លឹប​ Juventus ប្រកាស​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ គេ​នឹង​អវត្តមាន​នៅ​ក្នុង​ការ​ប្រកួត​មិត្តភាព​ Pre Season តទល់នឹង​ក្លឹប​ Barcelona នៅ​សហរដ្ឋអាមេរិក​ នៅ​ថ្ងៃ​ស្អែក​នេះ​ (ម៉ោង​កម្ពុជា)។

មូលហេតុ​នៃ​អវត្តមាន​នេះ​គឺ​ដោយ​សារ​ Pogba ត្រូវ​បាន​រក​ឃើញ​ថា​មាន​បញ្ហា​របួស​ជង្គង់​ ដែល​ខាង​ Juventus កំពុង​ធ្វើ​ការ​ពិនិត្យ​ឲ្យ​ដិតដល់​បន្ថែម​ទៀត​ដើម្បី​ដឹង​ពី​បញ្ហា​របួស​នេះ​ឲ្យ​ច្បាស់​លាស់​។ បើ​សារ​ព័ត៌មាន​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ បើ​គេ​មាន​បញ្ហា​ជង្គង់​នេះ​ធ្ងន់ធ្ងរ​ គេ​ត្រូវ​ការរយៈពេល​២ខែ​ឯណោះ​ ដើម្បី​ព្យាបាល​ឲ្យ​ជា​សះស្បើយ​។

Pogba ទើប​ផ្លាស់​មក​ Juventus វិញ​ក្នុង​លក្ខណៈ​ Free Agent ក្រោយ​ចប់​កុងត្រា​ជា​មួយ​នឹង​ក្លឹប​ Manchester United នៅ​រដូវកាល​ឆ្នាំ​២០២១/២២ កន្លង​ទៅ​នេះ​៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី