Rashford ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ Premier League ប្រចាំ​ខែ​កញ្ញា​

  • 2022-09-30 11:27:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marcus Rashford បាន​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ Premier League ប្រចាំ​ខែ​កញ្ញា​។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​លីគ​កំពូល​នេះ​នៅ​ក្នុង​ថ្ងៃ​នេះ​។

នៅ​ក្នុង​ខែ​កញ្ញា​ ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​ កីឡាករ​នេះ​បាន​ជួយ​ Manchester United ឲ្យ​ឈ្នះ​នៅ​ក្នុង​ក្របខ័ណ្ឌ​ PL នេះ​ទាំង​២ប្រកួត​តែ​ម្ដង​ដោយ​ជួយ​ Assist ១ដង​ក្នុង​ប្រកួត​តទល់​នឹង​ Leicester City នូវ​លទ្ធផល​ឈ្នះ​ ១-០ និង​ Assist ១ដង​ ស៊ុត​ចូល​២គ្រាប់​ក្នុង​ប្រកួត​តទល់នឹង​ Arsenal នៅ​ក្នុង​លទ្ធផល​ ៣-១។

ក្រោយ​បាន​ឈ្នះ​ពាន​ខាង​លើ​ Rashford បាន​សម្ដែង​នូវ​ការ​សប្បាយ​ចិត្ត​ និង​រំភើប​យ៉ាង​ខ្លាំង​ ដោយ​បាន​អរគុណ​ដល់​មិត្ត​រួម​ក្រុម​ និង​អ្នកគាំទ្រ​ទាំង​អស់​។

នេះ​ជា​លើក​ទី​២ហើយ​ដែល​ កីឡាករ​ខាង​លើ​ឈ្នះ​ពាន​នេះ​ ដោយ​ Rashford បាន​ឈ្នះ​ពាន​ខាង​លើ​ជា​លើក​ដំបូង​គឺ​ជា​ពាន​កីឡាករ​ឆ្នើម​ PL ប្រចាំ​ខែ​មករា​ ឆ្នាំ​២០១៩៕

ប្រភព៖ Premier League   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម