PMA ឆ្នាំ ២០២៣ មកវិញកាន់តែពិសេស ជាមួយនឹង​ពាន​សរុប ១៥ សុទ្ធតែសំខាន់ៗ

  • 2023-03-10 07:18:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពានរង្វាន់ Pleng (PMA) គឺជាកម្មវិធីប្រគល់ពានរង្វាន់ខាងផ្នែកចម្រៀងដ៏ធំនៅ​ ប្រទេសកម្ពុជាដែលធ្វើឡើង ដើម្បីគាំទ្រនិង លើកទឹកចិត្តស្នាដៃ​និង សមិទ្ធិផលរបស់អ្នកចម្រៀង អ្នកនិពន្ធ និង អ្នកផលិតតន្រ្តីគ្រប់ប្រភេទប្រចាំ ប្រទេសកម្ពុជា​ដែលមាននៅក្នុងកម្មវិធីទូរស័ព្ទដៃ Pleng។

កាលពីឆ្នាំ ២០២២ កម្មវិធីមួយនេះ បានដំំណើរការទៅដោយមាន​ការចូលរួមពីសំណាក់តារា​ប្រុសស្រីជា​ច្រើនរូប មិនថារៀមច្បងជំនាន់មុន និងតារា​ពន្លកថ្មីមកជុំគ្នាយ៉ាងអធិកអធម។ ដោយនៅឆ្នាំ ២០២៣ PMA បាន​វិលមកវិញ ជាមួយនឹងមុខមាត់ថ្មី​កាន់តែពិសេស។

នៅឆ្នាំ PMA 2023 មាន​ពានសរុបទាំងអស់ ចំនួន ១៥ រួមមាន៖

- បទចម្រៀងប្រចាំឆ្នាំ

- បទចម្រៀងចូលឆ្នាំខ្មែរដ៏មានប្រជាប្រិយភាពប្រចាំឆ្នាំ

- សិល្បការិនីប្រចាំឆ្នាំ

- បទចម្រៀងចូលឆ្នាំខ្មែរក្បាច់រាំបែបសម័យទំនើបប្រចាំឆ្នាំ

- សិល្បករប្រចាំឆ្នាំ

- សិល្បករ-សិល្បការិនីថ្មីដែលកំពុងលេចធ្លោ នាំមកជូនដោយ Vattanac Premium Beer

- សិល្បករ-សិល្បការិនីថ្មីប្រចាំឆ្នាំ

- បទចម្រៀងស្តាប់ច្រើនជាងគេ

- វីដេអូចម្រៀងប្រចាំឆ្នាំ

- សិល្បការិនីស្តាប់ច្រើនជាងគេ

- បទចម្រៀងរួមគ្នាប្រចាំឆ្នាំ

- សិល្បករស្តាប់ច្រើនជាងគេ

- អាល់ប៊ុមចម្រៀងប្រចាំឆ្នាំ

- ពានរង្វាន់សមិទ្ធិផលដ៏អស្ចារ្យនៃជីវិត

- សិល្បករ-សិល្បការិនី ទទួលបានការគាំទ្រច្រើនជាងគេតាមរយៈការផ្ញើសារ

ពានរង្វាន់ PlengPleng Music Awards (PMA) ជាកម្មវិធីសិល្បករដ៏ធំបំផុតប្រចាំប្រទេសកម្ពុជាតែ មួយ គត់ដែលមានការចូលរួមពីសំណាក់សិល្បករជាង ៥០០នាក់ មកប្រមូលផ្ដុំនៅទីតាំងតែមួយ ដើម្បីចូលរួមជា សក្ខីភាពក្នុងរាត្រីកាលនៃការ ប្រគល់ពានរង្វាន់ Pleng Music Awards 2023 ខាងមុខនេះ។

អ្វីដែលពិសេសជាងឆ្នាំនេះ ទស្សនីយជនក៏អាចចូលរួមទិញសំបុត្រចូលរួមទស្សនា ការដើរលើកម្រាលព្រំក្រហម ការប្រគល់ពានរង្វាន់ និងការសម្ដែងពិសេសពីសំណាក់តារាល្បីៗជាច្រើនរូបទៀត។

ទិញសំបុត្រចូលរួមឥឡូវនេះតាមរយៈ App LIVE. By Wonderpass ៖ https://wonderpass.asia/event/pleng_music_awards_2023

កម្មវិធីពានរង្វាន់ Pleng 2023 នឹងរៀបចំឡើងនៅ៖ ថ្ងៃទី ១៨ខែមីនា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៤ ល្ងាច! បុរី ប៉េងហួត ហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ) ភីអេច ហ្គេ្រនហល ហ្រ្គេនបលរ៉ូម៕

ផែនទីទីតាំង៖ https://goo.gl/maps/KxrroaHqpB2haV3e7

អត្ថបទពេញនិយម