កុំឲ្យឱកាសពិសេសផុតពីដៃ! អ្នកនឹងក្លាយជាអ្នកកំណត់វាសនា Idol ដើម្បីលើកពាន​សំខាន់មួយរបស់ PMA 2023

  • 2023-03-14 01:10:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ប្រគល់ពាន​ដ៏ធំប្រចាំឆ្នាំ Pleng Music Awards ឆ្នាំ ២០២៣ កាន់តែកៀកមកដល់ឆាប់ៗហើយ ហើយគ្រប់គ្នាក៏កំពុង​រង់ចាំមើលថា តើតារាក្នុងចិត្តរបស់ពួកគេរូបណា​នឹង​ក្លាយជាម្ចាស់ពានឆ្នាំថ្មីនេះ? រយៈពេល​ក្នុងការបោះឆ្នោតពុំទាន់ផុតនៅឡើយទេ ដូច្នេះ​ដើម្បី​ធ្វើឲ្យក្ដីស្រមៃអ្នកក្លាយជាការពិត កុំភ្លេចចូលរួមបោះឆ្នោតជូន Idol ឲ្យបាន​ច្រើនៗ។

ក្នុងការ​បោះឆ្នោតគាំទ្រ Pleng Music Awards ផ្ដល់ជូននូវលក្ខខណ្ឌងាយៗបំផុត សម្រាប់មហាជន ពិសេសអ្នកគាំទ្រតារាៗ តាមរយៈការផ្ញើសារ។ សម្រាប់លក្ខខណ្ឌគឺ៖

អ្នកគ្រាន់តែ​ផ្ញើលេខកូដរបស់បេក្ខភាពដែលអ្នកពេញ​ចិត្ត ទៅកាន់លេខ 1750 នោះ Idol របស់អ្នកនឹង​មានឱកាសទទួលបាន​ពាន "បេក្ខភាពសិល្បករ-សិល្បការិនី ទទួលបាន​ការគាំទ្រច្រើនជាងគេតាមរយៈការផ្ញើសារ"

សម្រាប់អ្នកឈ្នះពាន​មួយនេះ​ទៀតសោត គឺ​​នឹង​ត្រូវ​បាន​ជ្រើសរើស ដោយផ្អែកលើចំនួនសំឡេង SMS សរុប ដែលទទួល​បាន​ពីការផ្ញើសារ បោះឆ្នោតពីមហាជន។ ចំណែកការផ្ញើសារ ១ដង ស្មើនឹង ២០សេន (ហើយអ្នកក៏អាច​បោះឆ្នោតបាន​ច្រើនដង)។

គួរបញ្ជាក់ផងដែរថា កម្មវិធី PMA ឬ ពានរង្វាន់ Pleng (Pleng Music Awards) ឆ្នាំ ២០២៣ នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃទី ១៨ ខែមីនា ខាង​មុន នៅបុរីប៉េងហួត ហ្គ្រេនស្តាផ្លាទីនឹម (បឹងស្នោរ) ភីអេច ហ្គ្រេនហល ហ្គ្រេនបលរូម។

អ្នកអាចចូលរួមទិញសំបុត្រចូលរួមទស្សនា ការដើរលើកម្រាលព្រំក្រហម ការប្រគល់ពានរង្វាន់ និងការសម្ដែងពិសេសពីសំណាក់តារាល្បីៗជាច្រើនរូបទៀត។ ទិញសំបុត្រចូលរួមឥឡូវនេះតាមរយៈ App LIVE. By Wonderpass ៖ https://wonderpass.asia/event/pleng_music_awards_2023