ក្នុងករណីខកខាន! មកដឹងនូវម្ចាស់ពាន PMA 2023 សរុបទាំងអស់

  • 2023-03-21 10:43:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍នៃកម្មវិធីពានរង្វាន់ PlengPleng Music Awards បានបន្សល់នូវអនុស្សាវរីយ៍ល្អៗ និងពេលវេលាជា​ទីចងចាំជា​ច្រើន។ ជាមួយគ្នានោះ កម្មវិធី ក៏បាន​រកឃើញហើយនូវម្ចាស់ពានជាច្រើនរូបប្រចាំ PMA ឆ្នាំ ២០២៣ ដែលនេះជាការតបស្នងដ៏មានន័យសម្រាប់សិល្បករ សិល្បការិនីមានស្នាដៃអស្ចារ្យ ក្នុងការសាងសមិទ្ធផលជូនដល់មហាជនរយៈពេល​កន្លងមក។

កម្មវិធី PMA ឆ្នាំ ២០២៣ ដែលត្រូវ​បាន​រៀបចំ ឡើងនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៣ នៅបុរីប៉េងហួត ហ្គ្រេនស្តាផ្លាទីនឹម (បឹងស្នោរ) ភីអេច ហ្គ្រេនហល ហ្គ្រេនបលរូម បាន​ក្លាយជាកម្មវិធីល្បីដែលមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកប្រើបណ្ដាញសង្គម ព្រោះ​ក្រៅពីបង្ហាញវត្តមាន​ពីសំណាក់តារាៗលើកម្រាលព្រំក្រហមហើយ គ្រប់គ្នាក៏បាន​រកឃើញហើយនូវម្ចាស់ពាន​ទាំងអស់របស់កម្មវិធី។ ដូច្នេះជាការសរុបលទ្ធផលទាំងស្រុង សូមជ្រាប​ដូចខាងក្រោម ថាតារាឆ្នើមរូបណាខ្លះក្លាយជាម្ចាស់ពាន PMA 2023?

- ពាន «សិល្បករ-សិល្បការិនីថ្មីប្រចាំឆ្នាំ» បានទៅលើ TEY$

- ពាន «បទចម្រៀងរួមគ្នាប្រចាំឆ្នាំ» បានទៅលើ បទ "កាលុងឃុង" របស់ McSey និង KingChi

- ពាន «បទចម្រៀងចូលឆ្នាំខ្មែរដ៏មានប្រជាប្រិយភាពប្រចាំឆ្នាំ» បានទៅលើ បទ "អូនលែងប្ដីហើយ” របស់ ខាត់ សុឃីម

- ពាន «បទចម្រៀងចូលឆ្នាំខ្មែរក្បាច់រាំបែបសម័យទំនើបប្រចាំឆ្នាំ» បានទៅលើ បទ "គ្រលាស់” របស់ ពូឃ្លាំង ft សំណាង សូរិយ៉ា

- ពាន «សិល្បករប្រចាំឆ្នាំ» បានទៅលើ G-Devith

- ពាន «សិល្បការិនីប្រចាំឆ្នាំ» បានទៅលើ ទេព បូព្រឹក្ស

- ពាន «បទចម្រៀងប្រចាំឆ្នាំ» បានទៅលើ បទ "I’m Bored” របស់ G-Devith

- ពាន «វីដេអូចម្រៀងប្រចាំឆ្នាំ» បានទៅលើ បទ "អាទិទេព” របស់ G-Devith

- ពាន «បទចម្រៀងស្តាប់ច្រើនជាងគេ» បទ​ “How about Now?”បានទៅលើ G-Devith

- ពាន «សិល្បការិនីស្តាប់ច្រើនជាងគេ» បានទៅលើ តន់ ច័ន្ទសីម៉ា

- ពាន «សិល្បករស្តាប់ច្រើនជាងគេ» បានទៅលើ ខេម

- ពាន «ពានរង្វាន់សមិទ្ធិផលដ៏អស្ចារ្យនៃជីវិត» បានទៅលើ មាស សុខសោភា

- ពាន «សិល្បករ-សិល្បការិនី ទទួលបានការគាំទ្រច្រើនជាងគេតាមរយៈការផ្ញើសារនាំមកជូនដោយ Vattanac Premium Beer និង Dragon Premium Dark Beer» បានទៅលើ G-Devith

- ពាន «អាល់ប៊ុមចម្រៀងប្រចាំឆ្នាំ» បានទៅលើអាល់ប៊ុម "PASSION” របស់ G-Devith

អត្ថបទពេញនិយម