ក្រសួង​ប្រកាស​ស្ថានភាព​ធាតុអាកាស ក្នុងអំឡុងចូលឆ្នាំខ្មែរ​នេះ

  • 2023-04-11 01:58:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ធនធានទឹក និងឧតុនិយម បាន​ជូនដំណឹង​ក្នុងរយៈពេល​មួយសប្តាហ៍នេះ ពីថ្ងៃទី១២ ដល់ ១៨ ខែមេសា ឆ្នាំ​២០២៣ ពោលគឺ​អំឡុងចូលឆ្នាំខ្មែរ ​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ពីជ្រលង​សម្ពាធទាប​ក្នុង​កម្រិត​ពីខ្សោយ​ទៅមធ្យម គួប​ផ្សំ​នឹងខ្យល់​ប្រែប្រួល។

ស្ថានភាព​បែបនេះ នឹង​ធ្វើឱ្យ​តំបន់​ទំនាប​កណ្តាល​មានសីតុណ្ហភាព​អតិបរមា ពី ៣៥ ដល់ ៣៩អង្សារសេ តំបន់ខ្ពង់រាប​ ពី ៣៦ ដល់ ៣៨អង្សារសេ និង​តំបន់​មាត់សមុទ្រ ពី ៣៤ ដល់ ៣៦អង្សារសេ។

ជាមួយគ្នានេះ តំបន់​ទាំង៣ខាងលើ ក៏នឹង​មានភ្លៀងធ្លាក់ផងដែរ លាយឡំ​ដោយផ្គរ​ រន្ទះ និង​ខ្យល់កន្រ្តាក់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី