អាប់ដេត​តម្រាយ​ខ្សែ​រត់​ថ្មីរបស់រថយន្ត​ក្រុងសាធារណៈ គឺ​មានរត់ជារង្វង់​ និងវិលជុំ ពិសេស​មានទៅដល់ កួរស្រូវ និងពី​ផ្លូវកប់ស្រូវ ទៅផ្សារអ៊ីអន២

  • 2023-06-08 08:16:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​ បាន​ជូនដំណឹង​ពីការបើកប្រតិបត្តិការសេវា​ដឹកជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង​តាម​តម្រាយខ្សែរត់ សរុបចំនួន ១៨។

តម្រាយខ្សែ​រត់ទាំងនោះ រួមមានដូចខាងក្រោម៖

១. ខ្សែទី១ A: មហាវិថីឈ្នះឈ្នះ - វាលស្បូវ

២. ខ្សែទី១ B: វាលស្បូវ – ព្រីនស៍ម៉ាណ៍រ

៣. ខ្សែទី២: រង្វង់មូលកួចកាណុង – ស្ពានព្រែកសំរោង

៤. ខ្សែទី៣: គីឡូម៉ែត្រលេខ៩ - បុរីសន្តិភាព២

៥. ខ្សែទី៤A: សួនច្បារឫស្សីកែវ – បុរីសន្តិភាព២

៦. ខ្សែទី៤B: សួនច្បារឫស្សីកែវ – តំបន់សេដ្ឋកិច្ចពិសេស - មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា-ចិន

៧. ខ្សែទី៥ A: មហាវិថីឈ្នះឈ្នះ - ផ្សារអ៊ីអន២ - បុរីប៊ូយ៉ុងសែនសុខ (រត់វិលជុំ)

៨. ខ្សែទី៥ B: បុរីប៊ូយ៉ុងសែនសុខ – ផ្សារអ៊ីអន២ – ផ្សារអ៊ីអន១ (រត់វិលជុំ)

៩. ខ្សែទី៦: មហាវិថីឈ្នះឈ្នះ - រង្វង់មូលកួចកាណុង

១០. ខ្សែទី៧: គីឡូម៉ែត្រលេខ៩ – វាលស្បូវ

១១. ខ្សែទី៨: សួនច្បារឫស្សីកែវ – ផ្លូវ២០០៤ (រត់វិលជុំ)

១២. ខ្សែទី៩: បុរីសន្តិភាព២ – តំបន់​សេដ្ឋកិច្ចពិសេស – មជ្ឈមណ្ឌល​ពាណិជ្ជកម្មកម្ពុជា-ចិន

១៣. ខ្សែទី១០: ផ្លូវ២០០៤ – វាលស្បូវ

១៤. ខ្សែទី១១A: ពងទឹក – ស្តាតអូឡាំពិក (រត់វិលជុំ)

១៥. ខ្សែទី១១B: កួរស្រូវ – ស្តាតអូឡាំពិក (រត់វិលជុំ)

១៦. ខ្សែទី១២A: សួនច្បារឫស្សីកែវ – ផ្លូវព្រះសីហនុ - ផ្លូវប៉ាស្ទ័រ – ផ្លូវត្រសក់ផ្អែម – សួនច្បារ​ឫស្សីកែវ (រត់ជារង្វង់)

១៧. ខ្សែទី១២B: សួនច្បារឫស្សីកែវ – រង្វង់មូលផ្សារដើមថ្កូវ (រត់វិលជុំ)

១៨. ខ្សែទី១៣: មហាវិថីឈ្នះឈ្នះ - តំបន់​សេដ្ឋកិច្ចពិសេស – មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា-ចិន (រត់វិលជុំ)៕

អត្ថបទ៖ សំភី