១៤ឆ្នាំហើយ! ទីបំផុត​ Lexus GX 2024 កែរាងថ្មី កាន់តែធំ ម៉ាស៊ីនកាន់តែខ្លាំង

  • 2023-06-09 02:42:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាលើកដំបូង​ក្នុងរយៈពេល១៤ឆ្នាំមកនេះ ទីបំផុត​ Lexus បាន​សម្រេចចិត្តកែរូបរាងថ្មីលើ​ម៉ូឌែល GX 2024 ដែល​ទើបប្រកាសចេញក្តៅៗ។ មិនត្រឹមតែរូបរាង​ជ្រុងៗ​បែបថ្មីនោះទេ ប៉ុន្តែ​វាក៏មានទំហំធំជាងមុន ពិសេស​ម៉ាស៊ីនកាន់តែខ្លាំងផងដែរ។

រថយន្ត Lexus GX 2024 មាន​បណ្តោយ ៥០០៥មម (វែងជាងមុន ៧០មម), ទទឹង ២១១៧មម (ធំជាងមុន ៩៥មម), កម្ពស់ ពី ១៩១៥-១៩៣៥មម ផ្អែកតាម​ទំហំសំបកកង់។

ថ្វីបើ GX នេះ បោះបង់ចោលម៉ាស៊ីន V8 ក្តី ប៉ុន្តែជំនួសមកវិញ​នូវ​ម៉ាស៊ីន V6 Twin-Turbo ចំណុះ ៣,៤លីត្រ ផលិតបានកម្លាំង ៣៤៩សេះ (ធំជាងមុន ៤៨សេះ) និងកម្លាំងរមួល ៦៥០ញូតុនម៉ែត្រ (ធំជាងមុន ៤៦ញូតុនម៉ែត្រ) ដំណើរការជាមួយ​ប្រអប់លេខអូតូ ១០វគ្គ រត់កង់ទាំង៤។

ជាមួយគ្នានេះ Lexus GX 2024 ក៏មកជាមួយប្រណិតភាព​នៅផ្នែកកាប៊ីនផងដែរ ជាមួយ​កុងទ័រឌីជីថល ១២,៣អ៊ីញ និងអេក្រង់ថាច់ស្គ្រីន ១៤អ៊ីញ អាចភ្ជាប់ Apple CarPlay និង Andriod Auto។ មិនតែប៉ុណ្ណោះ វាមានកន្លែង​ដាក់កែវទឹកចំនួន ១២ និងរន្ធសាកថ្មចំនួន៦​​ឯណោះ។

រថយន្ត SUV នេះ​មានជម្រើស​ option ចំនួន ៦ រួមមាន Premium, Premium+, Luxury, Luxury+ Overtrail និង Overtrail+។ Lexus នឹង​បញ្ចេញ​លក់រថយន្ត​នេះ នៅ​ដើមឆ្នាំ​២០២៤ ប៉ុន្តែមិនទាន់បាន​ប្រកាសពីតម្លៃរបស់វានៅឡើយទេ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី