រក្សារូបរាង​ដដែល តែ​ Lexus RX 450h+ មកលើកនេះ​ជាមួយ​ម៉ាស៊ីន​កាន់ខ្លាំង​ជាងមុន

  • 2023-08-08 02:34:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​ឆ្នាំមុន Lexus RX 2023 ត្រូវបាន​បញ្ចេញ​ជាផ្លូវការ ដោយមាន​ជម្រើស​ម៉ូឌែល​៤ តែមាន ៣ម៉ូឌែល​ប៉ុណ្ណោះ គឺ RX 350, RX 350h និង RX 500h F-Sport Performance ដែលបានចេញលក់។ ប៉ុន្តែ​សម្រាប់ឆ្នាំនេះ Lexus បានសង​វិញហើយ គឺ​បាន​បញ្ចេញម៉ូឌែល​ថ្មីមួយដែលមានកម្លាំងកាន់តែខ្លាំង គឺ Lexus RX 450h+ 2024។

រថយន្ត Lexus RX ស៊េរីឆ្នាំ​២០២៤នេះ ប្រើម៉ាស៊ីន plug-in hybrid ចំណុះ ២,៥លីត្រ និង​បំពាក់​ម៉ូទ័រអគ្គិសនី ២ ដែល​ផលិតបានកម្លាំងដ៏ខ្លាំង ៣០៤សេះ ជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ/ម៉ោង ប្រើពេល ៦,២វិនាទី។

ចំពោះ​ទំហំអាគុយរបស់​វា​ អាចផ្តល់ចម្ងាយបើកបរប្រហែល ៥៦គីឡូម៉ែត្រ ហើយ​អាចសាក​ពេញ​ប្រើពេលតែ ២ម៉ោងកន្លះប៉ុណ្ណោះ។

រថយន្ត Lexus RX 450h+ 2024 រក្សា​រូបរាង​ដដែលដូច RX 2023 ដែរ ទាំងចង្កៀង​មុខ និង​អំពូល​បំភ្លឺ​ពេលថ្ងៃ ព្រមទាំង​ប៉ាណាមុខ​ថ្មីដេញចាប់ពីពាក់កណ្តាលឡូហ្គូអក្សរ L ចុះមកក្រោម ក៏ដូចជាផ្នែក​ខាងក្រោយ​ដែល​មានអំពូល​ LED Light Bar រត់កាត់។

ផ្នែក​ខាងក្នុង​ត្រូវបានបំពាក់មុខងារ​កាន់តែទំនើបជាងមុនផងដែរដូចជា កម្តៅពូក និងពូកម៉ាស្សា​ អំពូល​ ambient light កម្តៅ​ចង្កូត ដំបូល​ panoramic sunroof និង​ប្រព័ន្ធសំឡេង Premium Mark Levinson 21។

យ៉ាងណាមិញ តម្លៃរបស់វា​ក៏មិនធម្មតាដែរ គឺ​មាន​តម្លៃចាប់ពី ៧ម៉ឺនដុល្លារឡើងទៅ ក្នុងទីផ្សារអាមេរិក៕

អត្ថបទ៖ សំភី

អត្ថបទថ្មី