ម្ដាយរបស់តារាកំប្លែង ពូខេន ទទួលមរណៈភាពហើយកាលពីយប់មិញ

  • 2023-09-18 01:56:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ដំណឹងដ៏ក្រៀមក្រំមួយបានកើតឡើងចំពោះគ្រួសារ និងសាច់ញាតិរបស់លោក ខេន វាសនា ហៅពូខេន ដោយម្ដាយរបស់លោកបានទទួលមរណៈភាពកាលពីវេលាម៉ោង៣ និង១២ នាទីទាបភ្លឺថ្ងៃនេះ។

ពូខេន បានប្រាប់Sabay នៅមុននេះបន្ដិចថា ម្ដាយរបស់ដែលមានជំងឺប្រចាំកាយជាយូរមកហើយនោះ បានខូចនៅក្នុងគេហដ្ឋានផ្ទាល់ ស្ថិតនៅខេត្ដកំពង់ឆ្នាំង។ សព កំពុងតម្កល់ និងធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ដោយមានបងប្អូន និងសាច់ញាតិក្នុងភូមិចូលរួម ប៉ុន្ដែគេមិនទាន់ឃើញមិត្ដសិល្បៈរបស់លោកណាម្នាក់ទៅចូលរួមបុណ្យឈាបនកិច្ចនេះនៅឡើយ៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី