អ្នកឧកញ៉ា ឡេង ប្រុស បានចម្លើយយ៉ាងកក់ក្ដៅពីឯកអគ្គរាជទូតខ្មែរ ដើម្បីជួយពលរដ្ឋខ្មែរ នៅលើទឹកដីថៃ
- 2023-12-04 07:46:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកឧកញ៉ា ឡេង ប្រុស បានចម្លើយយ៉ាងកក់ក្ដៅពីឯកអគ្គរាជទូតខ្មែរ ដើម្បីជួយពលរដ្ឋខ្មែរ នៅលើទឹកដីថៃ
ចន្លោះមិនឃើញ
ក្រុមការងារសប្បុរសធម៌ស្ម័គ្រចិត្តរបស់អ្នកឧកញ៉ា ឡេង ប្រុស ប្រចាំប្រទេសថៃ បានជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ គឺលោក ហ៊ុន សារឿន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងឱកាសនោះ អ្នកឧកញ៉ា ឡេង ប្រុស បានស្នើឲ្យស្ថានទូត ជួយពន្លឿនការងាររដ្ឋបាល និងជួយសម្រួលលើឯកសារចាំបាច់មួយចំនួន ដើម្បីជួយបងប្អូនខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ ប្រើប្រាស់បានទាល់ពេលវេលា និងងាយស្រួល។
ជាការឆ្លើយតប លោក ហ៊ុន សារឿន ថាលោករីករាយនឹងជួយសម្រួលរាល់ឯកសារផ្សេងៗ ដល់ក្រុមការងារឲ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន។ ទន្ទឹមគ្នានេះ លោកក៏អំពាវនាវដល់បងប្អូនខ្មែរដែលកំពុងរស់នៅ និងធ្វើការងារនៅប្រទេសថៃ ត្រូវរឹតចំណងសាមគ្គីគ្នា ព្រមទាំងជួយជំរុញការផ្សព្វផ្សាយតំបន់ទេសចរណ៍ និងសិល្បៈវប្បធម៌ខ្មែរទៅកាន់ភ្ញៀវបរទេស ដើម្បីឲ្យភ្ញៀវបរទេសទៅកម្សាន្ដស្រុកខ្មែរបានកាន់តែច្រើន។
លោកបានបន្តទៀតថា សូមកោតសរសើរចំពោះក្រុមការងារសប្បុរសធម៌ស្ម័គ្រចិត្ដ ប្រចាំប្រទេសថៃ យ៉ាងខ្លាំងដែលកន្លងមកបានធ្វើសកម្មភាពចូលរួមជួយសម្រួលទុក្ខលំបាកបងប្អូនខ្មែរដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសថៃ។ ដូចជាករណីស្ត្រីមានផ្ទៃពោះ សម្រាលកូន ឈឺថ្កាត់ គ្រោះថ្នាក់ចរាចរ និងករណីបាត់បង់ជីវិតជាដើម៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB