ប្រធាន​ក្រុម Liverpool ស្រពិចស្រពិល​រឿង​អនាគត

  • 2024-01-30 14:33:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្រុម Liverpool ខ្សែ​ការពារ Virgil van Dijk បង្ហាញ​ក្ដី​ស្រពិចស្រពិល​ពី​អនាគត​របស់​ខ្លួន​នៅ​ក្លឹប​ Liverpool។

កាល​ពី​ពេល​ថ្មីៗ​នេះ អ្នក​ចាត់​ការ​ហង្ស​ក្រហម លោក Jurgen Klopp បាន​សម្រេច​ចាក​ចេញ​ពី​ក្លឹប នៅ​ចប់​រដូវ​កាល​នេះ បន្ទាប់​ពី​រួមរស់​ជាមួយ​គ្នា​ជិត ១០ ឆ្នាំ។ គ្រូ​បង្គោល​ធំៗ​មួយ​ចំនួន​ក៏​នឹង​ចាក​ចេញ​ជាមួយ​លោក Klopp ដែរ។

ខ្សែ​ការពារ​សញ្ជាតិ​ហុល្លង់​វ័យ ៣២ ឆ្នាំ Van Dijk មាន​កុងត្រា​រហូត​ដល់​ឆ្នាំ ២០២៥ ជាមួយ​ក្លឹប​ Liverpool។

ក្នុង​ន័យ​នេះ ពេល​អ្នក​សារព័ត៌មាន​សួរ​ថា​កីឡាករ​នឹង​បន្ត​នៅ​ហង្ស​ក្រហម​ឬ​អត់ ក្រោយ​លោក Klopp ចាក​ចេញ ខ្សែ​ការពារ​រូប​នេះ​បាន​លើក​ឡើង​ថា រូប​គេ​មិន​ដឹង​នោះ​ទេ ចាំ​មើល​សភាពការណ៍​សិន ជា​ពិសេស​ទិសដៅ​ទៅ​មុខ​របស់​ក្លឹប ព្រោះ​ការ​ផ្លាស់ប្តូរ​នេះ​មាន​ទ្រង់ទ្រាយ​ធំ ដោយ​មិន​មែន​ដូរ​តែ​អ្នក​ចាត់​ការ​ទេ តែ​ដូរ​ទាំង​គ្រូ​បង្គោល​ធំៗ​ទៀត។

មិន​មែន​មាន​តែ Van Dijk ទេ ជិត​ផុត​កុងត្រា។ កីឡាករ​បង្គោល​មួយ​ចំនួន​ដូច​ជា Mohamad Salah និង Trent Alexander-Arnold សុទ្ធ​តែ​មាន​កុងត្រា​ផុត​កំណត់​នៅ​ឆ្នាំ ២០២៥៕

ប្រភព៖ Dailymail   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី