មក​ស្គាល់​អ្នកចាត់ការ​ PL បច្ចុប្បន្នដែល​ដឹក​នាំ​ក្លឹប​របស់​ខ្លួន​បាន​យូរ​បំផុត​

  • 2024-02-19 10:56:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jurgen Klopp អ្នកចាត់ការ​បច្ចុប្បន្នក្នុង​ Premier League ដែល​បាន​ដឹកនាំ​ក្លឹប​របស់​លោក​បាន​យូរ​បំផុត​ក្នុង​លីគ​កំពូល​មួយ​នេះ​។ នេះ​បើ​យោង​តាម​ស្ថិតិ​របស់​ Transfermarkt។

លោក​បាន​ដឹកនាំ​ Liverpool រយៈពេល​៨ឆ្នាំ​ ចាប់​ពី​ថ្ងៃ​ទី​០៨ ខែ​តុលា​ ឆ្នាំ​២០១៥ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​។

ក្នុង​កំឡុង​ពេល​ដឹកនាំ​ក្លឹប​ Liverpool នេះ​ Klopp បាន​ដឹកនាំ​៤៦៩ប្រកួត​ ឈ្នះ​ ២៩២ប្រកួត​ ស្មើ​ ៩៦ប្រកួត​ និង​ចាញ់​ ៨១ប្រកួត​ ដោយ​ឈ្នះ​ពាន​ធំៗ​ដូច​ជា​ ពាន​ Premier League ១ដង​ និង​ UEFA Champions League ១ដង​។

អ្នកចាត់ការ​ PL ដែល​ដឹក​នាំ​ក្លឹប​របស់​ខ្លួន​បាន​យូរ​បំផុត​បន្ទាប់​ពី​លោក​គឺ​ លោក​ Pep Guardiola បាន​ដឹកនាំ​ Manchester City រយៈពេល​ ៧ឆ្នាំ​៕

ប្រភព៖ transfermarkt   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី