Jürgen Klopp ​បញ្ជាក់​ពី​គោលជំហរ​របស់​ខ្លួន​ក្នុង​ការ​ចូល​ដឹក​នាំ​វិញ​

  • 2024-08-02 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«...នៅ​ពេល​នេះ​​ខ្ញុំ​មិន​ទាន់​ចង់​ចូល​ដឹក​នាំ​ក្រុម​ណា​នោះ​ទេ។...​មិន​ថា​ក្លឹប​ឬ​ក៏​​ការ​ដឹក​នាំ​ជម្រើស​ជាតិ​ ប៉ុន្តែ​សូម​រង់​ចាំ​មើល​មួយ​រយៈ​​ពេល​ទៀត​អាច​ជា ២ ឬ​៣​ខែ​​ឬ​អាច​យូរ​ជាង​នេះ​»។ នេះ​ជា​ការ​លើក​ឡើង​របស់​អតីត​គ្រូ​បង្វឹក​ហង្ស​ក្រហម​ Liverpool លោក Jürgen Klopp ។

លោក​បាន​បន្ថែម​ថា​ បច្ចុប្បន្ន​នេះ​លោក​ចង់​សម្រាក​មួយ​រយៈ​ពេល​សិន។ វា​ជា​​រឿង​ទូទៅ​ទៅ​ហើយ​ក្នុង​បាល់ទាត់​​ក្នុង​​ការ​​​សម្រេច​នោះ​។ «​...ខ្ញុំ​អាច​នឹង​ចូល​ដឹក​នាំ​ក្លឹប​ធំ​មួយ​ក្នុង​ពិភព​លោក ប៉ុន្តែ​វា​ប្រហែល​ជា​ត្រូវ​ការ​ការ​ជជែក​គ្នា​ឡើង​វិញ​ខ្លះ​ៗ​​​។ ការ​ចរចា​នោះ​​វា​មិន​ទាន់​ច្បាស់​នៅ​ឡើយ​អាច​ជា​ នឹង​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​ពីរ​ឬ​បី​ខែ​ទៀត​ប៉ុណ្ណោះ​មិន​យូរ​ទេ​»។ ​នេះ​ជា​ការ​បញ្ជាក់​​របស់​លោក Jürgen Klopp ។ ​

​​​​អតីត​អ្នក​ចាត់​ការ​​ហង្ស​ក្រហម​នៅ​តែ​បើក​ភ្លើង​ខៀវ​​សម្រាប់​ក្លឹប​នានា​ក្នុង​ការ​ចង់​បាន​លោក​នា​ពេល​អនាគត​ ប៉ុន្តែ​មិន​មែន​ពេល​នេះ​ទេ​។ និយាយ​ជា​រួម​ទំនង​ជា​មិន​អាច​កើត​ឡើង​ក្នុង​ឆ្នាំ ២០២៤ ​នេះ​​ឡើយ​ ប៉ុន្តែ​វា​អាច​​កើត​ឡើង​នា​ឆ្នាំ​២០២៥​។

​គ្រូ​បង្វឹក​ដដែល​បាន​​បន្ថែម​ទៀត​ថា «...​អង់​គ្លេស?បាទ​!​អង់គ្លេស​បាន​រង​បរាជ័យ​ការ​ប្រកួត​ដ៏​សំខាន់​របស់​ខ្លួន​​នា​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ម្ដង​ហើយ​ម្ដង​ទៀត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​របស់​គេ ប៉ុន្តែ​បើ​សិន​សួរ​ខ្ញុំ​​ ខ្ញុំ​​នឹង​ឆ្លើយ​ថា​វា​ជា​​ករណី​លើកលែង​។ ​បាទ​!​ខ្ញុំ​នៅ​តែ​​ចង់​បន្ត​អាជីព​បាល់ទាត់​ដដែល​ ហើយ​នឹង​ប្រើ​ប្រាប់​បទ​ពិសោធ​របស់​ខ្ញុំ​ដើម្បី​​ជួយ​អ្នក​នៅ​ជុំ​វិញ​ខ្លួន។ ​បាទ​!​ពិត​ណាស់​អ្វី​នឹង​កើត​ឡើង​សូម​រង់ចាំ​មើល​ទាំង​អស់​គ្នា​»៕ ​​​​​​

Daro Ly

អត្ថបទថ្មី