ទីបំផុតរបស់ម្នាក់ដែលជិះកង់ពីចិនទៅអារ៉ាប៊ីសាអ៊ូឌីតបានជួប Ronaldo ដូចបំណង
- 2024-10-22 01:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុតរបស់ម្នាក់ដែលជិះកង់ពីចិនទៅអារ៉ាប៊ីសាអ៊ូឌីតបានជួប Ronaldo ដូចបំណង
ចន្លោះមិនឃើញ
បុរសម្នាក់ដែលដែលបានធ្វើដំណើរតាមរយៈការជិះកង់អស់រយៈពេល៦ខែ និង២០ថ្ងៃពីប្រទេសចិនទៅកាន់ទឹកដី អារ៉ាប៊ីសាអ៊ូឌីត ដើម្បីតែបំពេញក្ដីស្រមៃបានជួបជាមួយ Idol របស់ខ្លួន Ronaldo នោះទីបំផុតបានជួបដូចបំណង។
ក្លឹបAl Nassr បានរៀបចំឲ្យពួកគេបានជួបគ្នាភ្លាម បន្ទាប់ពីការប្រកួតរវាងក្រុម Al Shabab និង Al Nassr ត្រូវបានបញ្ចប់។ ដ្បិតថាវាមិនមែនជាការជួបគ្នានៅទឹកដីរបស់ Al Nassr ប៉ុន្តែក្លឹបមួយនេះមិនឲ្យបុរសនោះរង់ចាំគេយូរទេ ឬរង់ចាំដល់ការប្រកួតក្នុងដីរបស់ខ្លួនឡើយ ពោលគ្រាន់តែដឹងថាបុរសជនជាតិនោះបានទៅដល់ទឹកដី Al Shabab ក៏រៀបចំឲ្យពួកគេជួបគ្នាតែម្ដង។
ក្រោយពេលជួបគ្នាបុរសម្នាក់នោះទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ និងទទួលបានចុះហត្ថលេខាពី Ronaldo និងថតរូបផងដែរ។ វាជាកំណត់ត្រាមួយថ្មីទៀតដែលបុរសម្នាក់នេះធ្វើបាន ដោយជិះកង់អស់ ១៣,០០០ គីឡូម៉ែត្រឆ្លងពីប្រទេសចិនទៅកាន់ទឹកដីប្រទេស អារ៉ាប៊ីសាអ៊ូឌី ដើម្បីតែចង់បំពេញក្ដីស្រមៃរបស់ខ្លួន។
សំនួរសួរថា ហេតុអីបុរសនោះត្រូវតែជិះកង់ទៅជួប Idol របស់ខ្លួន? ហើយមិនធ្វើដំណើរដោយជើងហោះហើរធម្មតាៗ ។ រឿងនេះយើងអាចកាត់យល់ថា ប្រសិនបើហោះហើរធម្មតាតើ Ronaldo ព្រមឲ្យជួបឬអត់? មួយវិញទៀតការជិះកង់ទៅរកនេះវាបានបញ្ជាក់ពីទឹកចិត្តដ៏ធំធេងរបស់បុរសជនជាតិចិននោះមួយបាត់ទៅហើយថា គេមានចិត្តស្រលាញ់ និងមានក្ដីស្រមៃមួយនេះធំកម្រិតណានោះ៕