Marcus Rashford ៖ មាន​​ក្លិប​ច្រើន​​ចង់បាន​​ខ្ញុំ​ តែ​​ការ​សម្រេច​ចិត្ត​មក​​​ Aston Villa ​ជា​ជម្រើស​ល្អ​បំផុត​

  • 2025-02-03 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​បម្រើ​ប្រយុទ្ធ​របស់​បិសាច​ក្រហម Manchester United , Marcus Rashford ​​បាន​សម្រេច​ចិត្ត​មក​​កាន់ Aston Villa ហើយ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង។

ក្នុង​ការ​រៀបចំ​មក​កាន់​​ទឹក​ដី​របស់ Aston Villa នេះ​ខ្សែ​ប្រយុទ្ធ​ខាង​លើ​បាន​និ​យាយ​ថា មាន​ក្លិប​ពីរ​-​បី បាន​ទាក់​ទង​មក​គេ​ ប៉ុន្តែ​គេ​គិត​ថា Aston Villa ជា​កន្លែង​ដែល​ធ្វើ​គេ​មិន​មាន​ភាព​អល់អែក​ក្នុង​​ការ​សម្រេច​ចិត្ត​មក​កាន់​ទឹក​ដី​មួយ​នេះ​។ គេ​ពិត​ជា​មាន​ភាព​ស្ងើចសរសើរ​ទៅ​កាន់ Aston ខ្លាំង​មែន​​ទែន​ពី​​​របៀប​នៃ​ការ​លេង​​របស់​ក្រុម​មួយ​នេះ​ក្នុង​ពេល​បច្ចុប្បន្ន​​។ ​អ្វី​ដែល​កាន់​តែ​ពិសេស​នោះ​ Rashford គេ​ពិត​ជា​មាន​ការ​សរសើរ​ដល់​ឆន្ទៈ​របស់​​ក្រុម​ក្នុង​ការ​លេង​​ជា​ចង្វាក់​រួ​ម​មួយ​។

ទោះបី​ជាយ៉ាង​គេ​ក៏​មិន​ភ្លេច​អរគុណ​ដល់​ក្លិប​ទាំង​ពីរ​ដែល​បានផ្ដល់​ឱកាស​ឲ្យ​រូប​គេ​​ទទួល​បាន​ឱកាស​មួយ​នេះ​ គេ​ពិត​ជា​ពេញ​ចិត្ត​នូវ​ការ​សម្រេច​​ចិត្ត​របស់​ក្លិប​ទាំង​ពីរ​ខ្លាំង​មែន​ទែន​។ ​​​ក្នុង​លក្ខខណ្ឌ​បាន​កំណត់​ថា ជា​បណ្ដោះ​អាសន្ន​ Rashford ស្ថិត​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​និង​បន្ថែម​​ដោយ​​លក្ខខណ្ឌ​ទិញ​ដាច់​ក្នុង​តម្លៃ​៤០​​លាន​​ផោន​ផងដែរ ៕​​​

Daro Ly