Ronaldo ធ្វើរឿងគួរឲ្យគោរពក្នុងជំនួប Al Nassr យកឈ្នះ AI Wehda ២-០
- 2025-02-26 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo ធ្វើរឿងគួរឲ្យគោរពក្នុងជំនួប Al Nassr យកឈ្នះ AI Wehda ២-០
ចន្លោះមិនឃើញ
Cristiano Ronaldo បានធ្វើរឿងគួរឲ្យគោរពទៀតហើយក្នុងការប្រកួតដែលជួយក្រុមរបស់ខ្លួន Al Nassr បានយកឈ្នះទៅលើ AI Wehda ២-០ ដែលរឿងនោះគឺរូបគេសម្រេចមិនយកការស៊ុតប៉េណាល់ទីផ្ដល់ការស៊ុតទៅឲ្យ Sadio Mane ជាអ្នកស៊ុត។
អ្នកណាៗក៏គេដឹងដែរថា Ronaldo មានគម្រោងបំបែកកំណត់ត្រាស្វែងរកគ្រាប់បាល់១០០០គ្រាប់ ដែលជាកំណត់ត្រាថ្មីមួយមិនដែលមានអ្នកណាធ្វើបាន ហើយបើគិតមកដល់ពេលនេះគេស៊ុតបាន៩២៤គ្រាប់ហើយគិតត្រឹមថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។ ទោះជាបែបនេះក្ដីគេមិនបានទាមទារការស៊ុតប៉េណាល់ទីដើម្បីបង្គ្រប់៩២៥គ្រាប់ទេ ដោយផ្ដល់ការស៊ុតនេះទៅឲ្យ Mane ជាអ្នកស៊ុតទៅវិញ។
ដើមចមនៃរឿងនេះមកពី Mane ក្នុងចំណោម ៩ ប្រកួតចុងក្រោយនេះគេមិនដែលរកបានគ្រាប់បាល់១គ្រាប់ឲ្យក្រុមឡើយក្នុងនាមជាខ្សែប្រយុទ្ធស្លាប ដូច្នេះទើបមួយគ្រាប់ប៉េណាល់ទីនៅនាទីទី៩៩នេះ Ronaldo ផ្ដល់ឲ្យ Mane ជាអ្នកស៊ុត។ គ្រាប់បាល់៩២៤ គ្រាប់របស់ Ronaldo នេះគិតទាំងក្លិប និងជម្រើសជាតិដែលគេស៊ុតបាន។
ក្នុងនោះ៖
នៅ Real Madrid រកបាន ៤៣៨ គ្រាប់
នៅ Manchester United រកបាន ៣៤៦ គ្រាប់
នៅ Juventus រកបាន១៣៤គ្រាប់
នៅ Al Nassr រកបាន៩១គ្រាប់
គ្រាប់បាល់នៅជម្រើសជាតិវិញគេរកបាន១៣៥គ្រាប់ផងដែរ៕