Rodrygo ជាប់​ជា​កីឡាករ​វ័យ​ក្មេង​ទី​៥​រក​បាន​២៥​គ្រាប់​នៅ UCL

  • 2025-03-05 03:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Rodrygo ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់ Real Madrid បាន​ជាប់​ជា​កីឡាករ​វ័យ​ក្មេង​ទី​៥ ដែល​អាច​រក​បាន​២៥​គ្រាប់​ក្នុង​ពាន​រង្វាន់​កម្រិត​ធំ​បំផុត​របស់​អឺរ៉ុប​គឺ UEFA Champions League ។

២៥ គ្រាប់​នេះ​បូក​ទាំង​១​គ្រាប់​យប់មិញ​ដែល​គេ​រក​បាន​ ដើម្បី​ជួយ​ក្រុម Real Madrid របស់​ខ្លួន​យក​ឈ្នះ​ទៅ​លើ​ក្រុម At Madrid ​ក្នុង​លទ្ធផល​២-១ ក្នុង​ជើង​ទី​១​នៅ​ទឹក​ដី​បិទ​ដំបូល​របស់ Real Madrid ។ វា​ជា​កំណត់​ត្រា​ថ្មី​មួ​យ​​ទៀត​សម្រាប់​យុវជន​ប្រេស៊ីល បន្ទាប់​ពី​រូប​គេ​បាន​ក្លាយ​ជា​​កីឡាករ​លេង​ល្អ​បំផុត​ប្រចាំ​ការ​ប្រកួត​នេះ​ផង​ដែរ​។

ក្នុង​​ចំណោម​កីឡាករ​វ័យ​ក្មេង​ដែល​ធ្វើ​បាន​ទាំង​៥​រួម​មាន ៖

១. Haaland ( ២២​ឆ្នាំ ៤៧ ថ្ងៃ​)

២. Mbappé (២២ ឆ្នាំ​៨០​ថ្ងៃ​)

៣. Messi (២២ ឆ្នាំ​, ២៨៦ថ្ងៃ​)

៤. Raúl (២៣​ឆ្នាំ​, ២៥២ថ្ងៃ​)

៥. Rodrygo (២៤​ឆ្នាំ​ ៥៤​ថ្ងៃ​) ​

មួយ ហ៊ា

អត្ថបទពេញនិយម