ឌឺ៩! Rodrygo បង្ហាញថា នេះម្ចាស់ជើងឯក UCL ១៥ សម័យកាលណា..
- 2025-03-13 01:19:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឌឺ៩! Rodrygo បង្ហាញថា នេះម្ចាស់ជើងឯក UCL ១៥ សម័យកាលណា..
ចន្លោះមិនឃើញ
Real Madrid បានទម្លាក់ក្រុម At Madrid ក្នុងវគ្គទាត់បាល់កាត់សេចក្ដី ប៉េណាល់ទី ១១ ម៉ែត្រ ដោយលទ្ធផល ៤-២ បន្ទាប់ពីស្មើគ្នា ១-១ សរុបទាំងពីរជើង សម្រាប់ការប្រកួត UEFA Champions League វគ្គ១៨ក្រុមកាលពីថ្ងៃទី១២ ឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នៅទឹកដីរបស់ At Madrid ។
ក្នុងការប្រកួតនោះគេឃើញថា Rodrygo ខ្សែប្រយុទ្ធវ័យក្មេងរបស់ Real Madrid បានសម្ដែងកាយវិការឌឺ ដោយបង្ហាញកំណត់ចំណាំនៅលើអាវរបស់គេ ដែលបញ្ជាក់ថា ក្រុមរបស់គេជាម្ចាស់ជើងឯក UCL ១៥សម័យកាល។ ក្នុងការបង្ហាញនោះគេក៏បាននិយាយទាក់ទង នឹងរូបមានលេខ១៥នោះដែរថា «ឈ្នះ UCL ១៥ សម័យកាល» ។
យ៉ាងណាក្រោយពេលឈ្នះការប្រកួតដោយបាល់កាត់សេចក្ដីនោះ Real Madrid នឹងត្រូវឡើងទៅប៉ះក្រុមខ្លាំងរបស់ អង់គ្លេសបច្ចុប្បន្ន Arsenal នៅវគ្គ៨ក្រុមចុងក្រោយ៕