គម្រោង Auto City មជ្ឈមណ្ឌលយានយន្តថ្មីសន្លាងតាមបណ្តោយផ្លូវ៦០ម៉ែត្របើកជួលជាផ្លូវការ
- 2026-08-04 07:43:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គម្រោង Auto City មជ្ឈមណ្ឌលយានយន្តថ្មីសន្លាងតាមបណ្តោយផ្លូវ៦០ម៉ែត្របើកជួលជាផ្លូវការ
ចន្លោះមិនឃើញ
កម្មវិធីបើកជួលជាផ្លូវការរបស់ Auto City ដែលជាមជ្ឈមណ្ឌលមានទីតាំងshowroomច្រើនជំរើសសំរាប់ដាក់បង្ហាញរថយន្ត សម្រាប់ជួល និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីសន្លាងនៅលើផ្លូវ ៦០ម៉ែត្រ ដែលជាមហាវិថីដ៏មានសក្តានុពលខ្ពស់សម្រាប់ម្ចាស់អាជីវកម្មលក់រថយន្ត។ /6a71967c4bae0_1785828960.jpg)
ទន្ទឹមនឹងនេះផងដែរ ក្នុងកម្មវិធីនាថ្ងៃនេះក៏មានពិធីចុះហត្ថលេខាលើ អនុស្សារណៈនៃការយោគយល់គ្នាជាផ្លូវការ រវាងក្រុមហ៊ុន Auto City ជាមួយ Q Fast EV Power ដើម្បីចូលរួមបង្កើតនូវហេដ្ធារចនាសម្ពន្ធ័ EV Charger ដល់ធំជាងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា។/6a7196785d9c6_1785828960.jpg)
ការបើកជួលជាផ្លូវការនេះប្រារព្ធឡើងនៅ ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៦ សម្រាប់ការបើកជួលទីតាំងសម្រាប់គ្រប់ម៉ាកយីហោរថយន្ត។ ក្នុងដំណើរនៃការបើកជួលជាផ្លូវការនេះ ភ្ញៀវទាំងអស់ត្រូវបានអញ្ជើញឱ្យចូលរួមទស្សនា និងស្វែងយល់ពី គម្រោងប្លង់របស់ Auto City ដែលរៀបចំឡើងយ៉ាងពិសេសសម្រាប់ ៖
● ក្រុមហ៊ុននាំចូល និងឃ្លាំងលក់រថយន្តគ្រប់ប្រភេទ
● មជ្ឈមណ្ឌលថែទាំ ជួសជុល និងលាងរថយន្ត
● ឃ្លាំងស្តុករថយន្ត និងទីតាំងទម្លាក់កុងទីន័រ
● ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
● ហាងកាហ្វេ ភោជនីយដ្ឋាន និងម៉ាត
Auto City ត្រូវបានប្រមូលផ្តុំហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មជាច្រើននៅក្នុងទីតាំងតែមួយ។ /6a71967ba3dea_1785828960.jpg)
គម្រោងមជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត Auto City ត្រូវបានរចនាឡើងជាប្រព័ន្ធអេកូឡូស៊ី និងប្រមូលផ្តុំហេដ្ឋារចនាសម្ព័ន្ធ សរុបគ្របដណ្តប់លើផ្ទៃដីចំនួន៥ហិចតានិងសេវាកម្មជាច្រើននៅក្នុងទីតាំងតែមួយ ដើម្បីគាំទ្រទៅលើអាជីវកម្ម ទិញ លក់រថយន្តទាំងមូល រួមមាន៖
● ទីតាំងដាក់បង្ហាញរថយន្តបែបព្រីមៀម ទំនើប ច្រើនជម្រើស (Premium Showroom)
● ឃ្លាំងលក់រថយន្ត ឬ យានដ្ឋានស្តង់ដារ
● មជ្ឈមណ្ឌលសេវាកម្ម និងថែទាំរថយន្ត
● ទីធ្លាធំទូលាយសម្រាប់រក្សាទុករថយន្ត
● ផ្លូវ និងទីធ្លាសម្រាប់ផ្ទុក និងដឹកជញ្ជូនរថយន្តបានយ៉ាងងាយស្រួល
● ស្ថានីយសាកថ្មរថយន្តអគ្គិសនី (EV Charging Station) ដ៏ធំជាងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា
● សេវាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្រាប់ការផ្តល់ហិរញ្ញប្បទានទិញរថយន្ត
● ហាងកាហ្វេ និងភោជនីយដ្ឋាន ដើម្បីបង្កើនបទពិសោធន៍និងភាពងាយស្រួលដល់អតិថិជន/6a719679a9d30_1785828960.jpg)
ប្រសាសន៍ពីអគ្គនាយកនៃ គម្រោងមជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត Auto City
លោក លី ជុងហេង អគ្គនាយកនៃគម្រោងមជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត Auto City បានមានប្រសាសន៍ថា៖ «Auto City ដែលកំពុងឈានទៅរកការអភិវឌ្ឍ សម្រាប់ភាគខាងត្បូងនៃរាជធានីភ្នំពេញត្រូវបានបង្កើតឡើងក្នុងគោលបំណងក្លាយជាមជ្ឈមណ្ឌលអាជីវកម្មយានយន្តឈានមុខគេនៅកម្ពុជា។ យើងយល់ថាអតិថិជនសម័យថ្មីមិនត្រឹមតែចង់បានកន្លែងសម្រាប់ពិនិត្យមើលរថយន្តប៉ុណ្ណោះទេ ប៉ុន្តែពួកគេចង់បានភាពងាយស្រួល ទំនុកចិត្ត និងបទពិសោធន៍ទិញរថយន្តដែលមានស្តង់ដារខ្ពស់ និងសេវាកម្មថែទាំ និងជួសជុលរថយន្តគ្រប់ជ្រុងជ្រោយ។ ដូច្នេះ ចក្ខុវិស័យរបស់យើង គឺផ្តល់ជូនដល់ក្រុមហ៊ុនរថយន្តនូវទីតាំងអាជីវកម្មដ៏មានសក្ដានុពល និងប្រព័ន្ធអេកូឡូស៊ីដ៏ពេញលេញ ដែលអាចជួយពង្រីកអាជីវកម្ម និងបង្កើនប្រសិទ្ធភាពជូនដល់អតិថិជន។»/6a71967ae03c0_1785828960.jpg)
កម្មវិធីប្រូម៉ូសិនពិសេសសម្រាប់អតិថិជនដែលកក់ទីតាំង
ដើម្បីអបអរសាទរការបើកដំណើរការដាក់ជួលជាផ្លូវការ មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត Auto Cityកំពុងផ្តល់ជូននូវកម្មវិធីប្រូម៉ូសិនពិសេសសម្រាប់អតិថិជនដែលកក់ទីតាំងមុនគេ៖
● កក់ត្រឹម ១ ០០០ ដុល្លារអាមេរិក ទទួលបានកញ្ចប់អត្ថប្រយោជន៍សរុបមានតម្លៃ ៣ ០០០ ដុល្លារអាមេរិក
● កក់ត្រឹម ២ ០០០ ដុល្លារអាមេរិក ទទួលបានកញ្ចប់អត្ថប្រយោជន៍សរុបមានតម្លៃ ៦ ០០០ ដុល្លារអាមេរិក
សម្រាប់ព័ត៍មានលម្អិត សូមធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០១២ ៤១ ២៦ ៧៨។/6a71967a4ffd4_1785828960.jpg)
អំពី Auto City
Auto City គឺជាគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មសម្រាប់វិស័យយានយន្ត ដែលមានទីតាំងស្ថិតនៅលើមហាវិថី ៦០ ម៉ែត្រ រាជធានីភ្នំពេញ។ គោលដៅតែមួយដែលមាន Showroom នឹង ឃ្លាំងលក់រថយន្តគ្រប់ប្រភេទទំហំចាប់ពី ៤៨០ដល់ ១ពាន់ជាងម៉ែត្រការ៉េ រួមមាន Retail Plaza ចំនួន ២០ យូនីត សរុបគ្របដណ្តប់លើផ្ទៃដីចំនួន ៥ ហិចតា។ រាល់សេវាកម្មដែល ទាក់ទងនឹងរថយន្ត ស្ថិតនៅក្នុងទីតាំងតែមួយ រួមមាន ការលក់ ការជួសជុល ធនាគារ មីក្រូហិរញ្ញវត្ថុ សេវា ហិរញ្ញវត្ថុផ្សេងៗ ឃ្លាំងស្តុករថយន្ត និងទីតាំងទម្លាក់កុងទីន័រ។
គម្រោងនេះត្រូវបានរចនាឡើងជាពិសេសសម្រាប់វិស័យយានយន្ត ដោយរួមបញ្ចូលទីតាំងដាក់បង្ហាញរថយន្តលំដាប់ព្រីមៀម មជ្ឈមណ្ឌលសេវាកម្ម និងថែទាំរថយន្ត ទីធ្លារក្សាទុករថយន្ត ស្ថានីយសាកថ្មរថយន្តអគ្គិសនី សេវាហិរញ្ញវត្ថុ ហាងកាហ្វេ និងភោជនីយដ្ឋាននៅក្នុងទីតាំងតែមួយ។ Auto Cityប្តេជ្ញាបង្កើតប្រព័ន្ធអេកូឡូស៊ីយានយន្តទំនើប ដែលគាំទ្រកំណើនអាជីវកម្ម និងផ្តល់បទពិសោធន៍ដ៏ល្អបំផុតដល់ទាំងក្រុមហ៊ុន ម្ចាស់អាជីវកម្ម និងអតិថិជនដែលជាអ្នកប្រើប្រាស់ផ្ទាល់៕