Samsung បញ្ចេញ​វីដេអូ​ឡង់សេ ​Galaxy Note 4​ ​មុន​ចេញ​លក់​ជា​អន្តរជាតិ

  • 2014-10-03 21:17:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កំពូល​ Smart​phone របស់​Samsung​គឺ​ Galaxy Note 4 ​ចាប់​ផ្ដើម​ចរាចរណ៍​​នៅ​លើ​ទីផ្សារ​អន្តរជាតិចាប់​ពី​ថ្ងៃទី ១០ ​ខែ​តុលា​នេះ​ហើយ ​បន្ទាប់​ពី​បាន​ចេញ​លក់​មុន​គេ​នៅ​ចិន ​និង​កូរ៉េខាងត្បូង។ ​ទីផ្សារ​គោល​ដៅ​ដែល​ Samsung ​កំពុង​សម្លឹង​មើល​ឃើញ​បន្ត​ទៀត​មាន​ដូច​ជា​ សហរដ្ឋអាមេរិក អឺរ៉ុប​ អាស៊ី ​និង​អូស្ត្រាលី។

Samsung កំពុង​​​រិះរក​វិធី​ផ្សព្វផ្សាយ​ប្លែកៗ ​ដើម្បី​​ទាក់ទាញ​អតិថិជន​មក​ប្រើ​ Phablet ​ជំនាន់​ចុង​ក្រោយ​នេះ​​​ព្រោះ​ទម្រាំ​ដល់​ពេល​ចេញ​នៅ​វែង​ឆ្ងាយ​ទៀត។ ​ ​​ក្រោយ​ពី​មាន​ការ​បង្ហោះ​វីដេអូ​បង្ហាញ​ពី​ភាព​កោង​របស់​ iPhone 6 នា​ពេល​កន្លង​មក​មិន​ថា​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូរទស្សន៍​ឬ​នៅ​លើ​ Youtube នោះ​​ Samsung ក៏​បង្ហោះ​វីដេអូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​ Note 4 ​ដែល​មាន​រយៈ​ពេល​ជាង​ ២​នាទី​ដោយ​ចង់​ប្រាប់​ដល់​អតិថិជន​នៅ​ជុំវិញ​ពិភព​លោក​ឱ្យ​ដឹង​ថា​ Smartphone នេះ​មាន​​សមត្ថភាព​ខ្លាំង​​​បើ​ប្រៀបធៀប​នឹង​ Smartphone ​កំពូលៗ​របស់​ក្រុមហ៊ុន​ដទៃ។

 

​ចង់​ដឹង​ថា​ Note 4 មាន​សមត្ថភាព​ខ្លាំង​មែន​យ៉ាង​ណា​ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖ http://youtu.be/nvQ9XiJZ5IE ចាំ​មើល៍​ តើ​ការ​បញ្ចេញ​លក់ Galaxy Note 4 ​ដែល​មាន​​អេក្រង់ ៥,៧ ​អ៊ីញ​របស់​ Samsung ​ពិត​ជា​អាច​យក​ឈ្នះ​ការ​លក់​របស់​ iPhone 6 ​នា​ពេល​កន្លង​មក​បាន​ដែរ​ឬ​ទេ?

 អាន៖ Note 4 មក​ដល់​ស្រុក​​ខ្មែរ​ក្នុង​​អំឡុង​ខែ​តុលា​ ក្នុង​តម្លៃ​ស្រពិចស្រពិល

​ប្រែ​សម្រួល​៖​ សែម​ សុធារិទ្ធ ​ប្រភព៖ ​bgr