​១០ចំណុច​ Galaxy S6/S6 Edge ​ធ្វើ​បាន ​តែ​ iPhone ធ្វើ​មិន​បាន

  • 2015-03-05 17:00:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy S6 និង​ S6 Edge ​​កំពុង​តែ​ទទួល​បាន​ការ​​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​​ ទោះ​បី​មិន​ទាន់​​ចេញ​លក់​​លើ​ទី​ផ្សារ​​ក៏​ដោយ។ Sabay បាន​បង្ហាញ​ប្រិយមិត្ត​ជា​ច្រើន​មក​ហើយ ពី​ទូរសព្ទ​ទាំង​២​ម៉ូដែល​នេះ ប៉ុន្តែ​ថ្ងៃ​នេះ​ប្រិយមិត្ត​នឹង​បាន​ដឹង​​ពី​​មុខ​ងារ ​និង​បច្ចេកវិទ្យា​មួយ​ចំនួន​​ទៀត​ដែល​ S6/S6 Edge ​អាច​ធ្វើ​បាន តែ iPhone មិន​អាច​ធ្វើ​បាន។

 

១. ​នៅ​លើ​ Galaxy S6 និង​ S6 Edge ​អ្នក​ប្រើ​ប្រាស់​អាច​ប្រើ​សម្រាប់​ចំណាយ​នៅ​តាម​ហាង​ជា​មួយ​ម៉ាស៊ីន​ Credit Cart Reader ដោយ​ប្រើ​ Samsung Pay ។

 

 

ចំណែក​ឯ​ Apple Pay ដែល​មាន​នៅ​លើ​ iPhone 6 និង 6 Plus គឺ​អាច​ប្រើ​បាន​តែ​នៅ​កន្លែង​ណា​ដែលមាន​ NFC តែ​ប៉ុណ្ណោះ។

 

 

២ . ​Samsung អាច​សាក​ថ្ម​ដោយ​ប្រើ​ប្រព័ន្ធ Wireless ​ដោយ​ប្រើ​ Charging Pad ជំនួស​ដោយ​ដោត​ខ្សែសាក​ថ្ម ។

 

 

ដោយ​ឡែក​ iPhone ត្រូវ​ការ​សាក​ដោយ​ប្រើ​ខ្សែ។

 

 

៣. Galaxy S6 និង Galaxy S6 Edge អាច​សាក​បាន​លឿន​ដោយ​ចំណាយ​ពេល​តែ​១០​នាទី​អាច​ប្រើ​បាន​ដល់​ទៅ ៤ ម៉ោង។

 

 

ចំណែក​ iPhone មិន​មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​បែប​នេះ​ទេ។

 

 

៤. Galaxy S6 Edge អ្នក​ប្រើ​ប្រាស់​អាច​កំណត់​ពណ៌​ណាមួយ​សម្រាប់​លេខ​ទំនាក់​ទំនង​ (Contact) នៅ​ពេល​ដែល​មាន​លេខ​ហៅ​ចូល​​វា​នឹង​បង្ហាញ​ព័ណ៌​ដែល​បាន​កំណត់​នោះ​​។

 

 

នៅ​លើ​ iPhone គឺ​មិន​អាច​កំណត់​បាន​ទេ។

 

 

៥. អ្នក​ប្រើ​ប្រាស់​អាច​ដំណើរ​ការ​កាមេរ៉ា​នៅ​លើ​ Galaxy S6 ឬ Galaxy S6 Edge បាន​ដោយ​គ្រាន់​តែ​ចុច​ពីរ​ដង ​(Double-Tap)​ នៅ​លើ​​ប៊ូតុង ​Home។

 

 

ចំណែក​នៅ​លើ​ iPhone អ្នក​ប្រើ​ប្រាស់​ត្រូវ​តែ​ដំណើរ​ការ​ Camera app ឬ ចុច ​Camera icon នៅ​លើ​ Lock Screen។

 

 

៦. ​បន្ថែម​ទៅ​ទៀត​នោះ​ នៅ​លើ​​កាមេរ៉ា​របស់​ Galaxy S6 អាច​ចាប់​យក​ចំណុច​រូប​ភាព​ខណៈ​ពេល​ដែល​មាន​ចលនា​ និង​​មិន​បាត់​ចំណុច​ Focus នោះ​ទេ។

 

 

នៅលើ​ iPhone គឺ​មាន​លក្ខណៈ​ពិសេស​នេះ ​ប៉ុន្តែ​ Apple បាន​បញ្ចូល​នូវ​មុខងារ​ថ្មី​នៅ​ក្នុង​ IOS 8 ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​កែ​រូប​ភាព​បាន​យ៉ាង​លឿន។

 

 

៧. ទាំង​ Galaxy S6 និង Galaxy S6 Edge ​បាន​ភ្ជាប់​មក​ជា​មួយ​នឹង​កម្មវិធី Smart Manager ​ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ Clean Up Phone ​​ដោយ​​គ្រាន់​តែ​ចុច​ប៊ូតុង​។

 

 

ចំណែក​ឯ​នៅ​លើ​ iPhone វិញ​គឺ​ប្រើ​កម្មវិធី​ជំនួយ​ (third-party app) ដូច​ជា​ Checker​ ប៉ុន្តែ​វា​មិន​ប្រាកដ​ថា​ដំណើរ​ការ​ល្អ​នោះ​ទេ។

 

 

៨. Smartphone របស់​ក្រុមហ៊ុន Samsung ភាគ​ច្រើន​រួម​បញ្ចូល​ទាំង​ Galaxy S6 និង Galaxy S6 Edge អាច​ដំណើរ​ការ​កម្មវិធី​ច្រើន​ជាង​មួយ​ក្នុង​ពេល​តែ​មួយ​នៅ​លើ​ Home Screen។ ដូច​រូប​ភាព​ខាង​ក្រោម​ដែល​បង្ហាញ​ពី​ដំណើរ​ការ​របស់​ Galaxy Note 4។

 

 

​ប៉ុន្តែ​ iPhone អាច​ដំណើរ​ការ​កម្មវិធី​បាន​តែ​មួយ​ប៉ុណ្ណោះ​ក្នុង​ពេល​តែ​មួយ។

 

 

៩. Galaxy S6 និង Galaxy S6 Edge ក៏​​មាន​សមត្ថភាព​អាច​វាស់​ពី​ចង្វាក់​បេះ​ដូង​បាន​ផង​ដែរ។

 

 

Apple បាន​បញ្ចូល​នូវ​មុខ​ងារ​តាម​ដាន​សុខភាព​ទៅ​លើ​ iPhone កាល​ពី​ឆ្នាំ​កន្លង​ទៅ​ដូច​ជា​កម្មវិធី​សម្រាប់​តាម​ដាន​ពី​ជំហាន​របស់​អ្នក​ប្រើ​ប្រាស់​ជា​ដើម​ នៅ​លើ​ iPhone 5s។ ប៉ុន្តែ​មិន​មាន​បច្ចេកវិទ្យា​សម្រាប់​តាម​ដាន​ពី​ចង្វាក់​បេះ​ដូង​នោះ​ទេ។

 

 

១០. ​​Galaxy S6 Edge ​​អ្នក​ប្រើ​ប្រាស់​នៅ​តែ​ឃើញ​ម៉ោង ​និង​កាល​បរិច្ឆេទ​ បើ​ទោះ​បី​ជា​នៅ​លើ​ផ្ទៃ​អេក្រង់​ ​បាន​បិទ​ក៏​ដោយ។

 

 

នៅ​ iPhone គ្មាន​នោះ​ទេ៕

 

 

អាន​បន្ត៖  មើល​វីដេអូ​បង្ហាញ​លក្ខណៈ​ពិសេស Galaxy S6/S6 Edge នេះ​ ធានា​ថា​អ្នក​នឹង​ចង់​ទិញ​ប្រើ​មិន​ខាន​

 

ដោយ៖ សំនៀង

ប្រភព៖ businessinsider