GALAXY S6 Edge បន្ថែម​ការ​ផលិត​ ក្រែង​លោ​ផ្គត់ផ្គង់​មិន​ទាន់​ទីផ្សារ

  • 2015-03-27 18:53:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Samsung នឹង​ផលិត GALAXY S6 Edge បន្ថែម ដោយ​សារ​ Smartphone មួយ​នេះ​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​លើស​ការ​រំពឹង​ទុក​។

 

 

បើ​តាម​សារព័ត៌មាន​របស់​កូរ៉េ​ខាង​ត្បូង​មួយ​ឈ្មោះ Korea IT News បាន​ឱ្យ​ដឹង​ថា ដោយសារ​តែ​ ចំនួន GALAXY S6 Edge នឹង​មិន​អាច​​ផ្គត់ផ្គង់​​គ្រប់គ្រាន់​តាម​តម្រូវ​ការ​ ទើប​ក្រុមហ៊ុន​ Samsung ប្រញាប់ប្រញាល់​បង្កើន​សង្វាក់​ផលិតកម្ម Smartphone អេក្រង់​កោង​មួយ​នេះ​បន្ថែម​ទៀត។

 

ប៉ុន្តែ​ អ្វី​ដែល​ជា​បញ្ហា​ចម្បង​ក្នុង​ការ​ផលិត​ GALAXY S6 Edge ឱ្យ​​គ្រប់​តាម​តម្រូវ​ការ​​​នោះ​ គឺ​បច្ចេកវិទ្យា​ផលិត​បន្ទះ Touchscreen (TSP-Touchscreen Panel)។ ហេតុ​ដូចនេះ ទើប​ធ្វើ​ឱ្យ​ Samsung ត្រូវ​ស្វែង​រក​​ជំនួយ​បន្ថែម​ពី​ក្រុមហ៊ុន​ផលិត​បន្ទះ​ Touchscreen ​ផ្សេង​ទៀត ក្រៅ​ពី​ក្រុមហ៊ុន Alps Electronics របស់​ជប៉ុន ដែល​តែង​តែ​ផលិត​ TSP សម្រាប់​ត្រកូល GALAXY កន្លង​មក។

 

ប្រភព​ខាង​លើ​​​​បន្ថែម​ថា​ ក្រុមហ៊ុន TSP ដែល​​នឹង​ត្រូវ​សហការ​ជាមួយ​ Samsung ក្នុង​ការ​ផលិត​បន្ទះ Touchscreen សម្រាប់ GALAXY S6 Edge នោះ​ ជា​ក្រុមហ៊ុន​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​មួយ​ឈ្មោះ S-MAC ដែល​ល្បី​ឈ្មោះ​ក្នុង​ការ​ផលិត​បន្ទះ Touchscreen កន្លង​មក​។

 

ចាំ​មើល​ថា​នៅ​ពេល GALAXY S6/S6 Edge ​ដាក់​លក់​ផ្លូវ​ការ​លើ​ទីផ្សារ​ពិភពលោក​នៅ​ថ្ងៃ​ទី១០ខែ​មេសា​ខាង​មុខ តើ​ម៉ូដែល​មួយ​ណា​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ជាង៕

 

 

 

អាន៖ Galaxy S6/S6 Edge នឹង​លក់​បាន​ជាង ៥០លាន​គ្រឿង​ ព្រោះ​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង

 

ប្រែ​សម្រួល៖ ប៉ែត ផាន់​និត

ប្រភព៖ koreaitnews, gforgames